Morning 🌞✨
មកដល់ថ្ងៃថ្មីអ្វីក៏អាចនិងថ្មីតែក្តីស្រទ្បាញ់របស់ជុងហ្គុកមានទៅថេយ៉ុងគឺគ្មានពាក្យថាថ្មីទេ ។ព្រឹកនេះផងដែរដូចតែរាល់ដងតែសារនេះពេលថេយ៉ុងភ្ញាក់គេបានដាស់នាយក្រាស់កំុអោយថាគេមិនដាស់ហេីយងេីបចោលនាយទៀត ថេយ៉ុងដាស់ជុងហ្គុកហេីយក៏បានចុះមកក្រោមដេីម្បីធ្វេីអាហារសម្រាប់ព្រឹកនេះទៀត ទេាះជុងហ្គុកហាមមិនអោយធ្វេីក៏គេមិនស្តាប់ដែល ។ក្រោយមកពួកគេក៏បានទទួលទានអាហារជុំគ្នាដូចធម្មតា រួចហេីយជុងហ្គុកនិងចថេយ៉ុងក៏បានជិះទ្បានជាមួយគ្នា តែថ្ងៃនេះថេយ៉ុងត្រូវទៅរៀនមិនអាចទៅក្រុមហ៊ុនជាមួយជុងហ្គុកទេ
"ខំរៀនលឺទេ ប្រពន្ធសម្លាញ់ សឺតៗ ថ្ងៃបងអោយហ្វីសុីមកទទួលទៅញាំបាយជាមួយបងណា "ជុងហ្គុក
"បាទ..អូនដឹងហេីយ សឺតៗ អូនទៅហេីយ "ថេយ៉ុងចុះពីទ្បានលេីកដៃលាជុងហ្គុករហូតទាល់តែទ្បាននាយក្រាស់ចេញទៅផុតទេីបគេព្រមដេីរចូលសាលារៀន
ដោយមិនបានចាប់អារម្មណ៍ជីមីនដែលឈរផ្អែកទ្វាសាលាមេីលសកម្មភាពប្តីប្រពន្ធគេអោបថេីបគ្នា"អីយ៉ា ..នេះដេីរមិនឃេីញយេីងទេឬ នាងថេយ៍ ហ៉េីយ...អន់ចិត្តណាស់ "ជីមីនពេបមាត់អោនមុខចុះដេីរចូលក្នុងសាលាធ្វេីដូចជាកំពុងអន់ចិត្តមែនចឹងតែការពិតសម្តែងលេងសេីចជាមួយថេយ៉ុង ឯថេយ៉ុងឃេីញមិត្តចឹងគិតថាគេអន់ចិត្តមែនក៏ប្រញាប់រត់ទៅតាមលួងគេ
"ជីមីន យេីងសុំទោសណា យេីងមិនតាំងចិត្តទេ មិចនេះយេីងមិនបានចាប់អារម្មណ៍ កុំខឹងអីណា យេីងសុំទោស លេីកលែងអោយយេីងទៅណាៗៗ "ថេយ៉ុងចាប់ដៃជីមីនអោយបែរមកនាយមុននិងនិយាយលួងលោមជាច្រេីនខ្លាចមិត្តខឹងនិងអន់ចិត្តនិងនាយដែលមិនខ្វល់ពីវត្តមានរបស់គេ ទាំងមិនដឹងថាមិត្តកំពុងលេងសេីចជាមួយគេសេាះ ។
"យេីងធ្វេីលេងទេ អ្នកណាទៅខឹងគ្រាន់តែរឿងប៉ុន្នឹងនេាះ "ជីមីនក៏ងេីយមកនិយាយជាមួយថេយ៉ុងដោយស្នាមញញឹម ចំណែកថេយ៉ុងវិញក៏ធូរទ្រូងពេលមិត្តមិនបានខឹង ហេីក៏មិនខឹងតបទៅគេវិញដែលព្រេាះដឹងថាជីមីនចូលចិត្តលេងសេីចច្រេីន
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK