ព្រឹកប្រលឹមថ្ងៃថ្មីក៏បានមកដល់ ថ្ងៃនេះដូចជាថ្ងៃសព្វដង គ្មានអ្វីប្រែប្រួលទេ ប៉ុន្តែអ្វីដែលថ្មីនិងប្រែប្រួលគឺព្រេាះវិមានចនថ្ងៃនេះក៏លេចមានមនុស្សថ្មីម្នាក់ទៀត គឺលីអិននេាះអី ដោយសារយែគេមកជាពេលយប់ហេីយមិនសូវមានមនុស្សនៅទេ ចឹងហេីយពេលព្រឹកទ្បេីងគឺត្រូវតែណែនាំខ្លួនដេីម្បីអោយគ្រប់គ្នាបានស្គាល់គេ ។ដោយថ្ងៃនេះជាថ្ងៃអាទិត្យទេីបថេយ៉ុងនិងជុងហ្គុកមិនបានចេញទៅក្រៅទេ អ្នកដែលចេញទៅក្រៅមានតែអ្នកស្រីចនប៉ុណ្ណេាះ ។
"ជុង ញាំ "ថេយ៉ុងកំពុងតែគេងលេីសាទ្បុងមេីលទូរទស្សន៍ ដោយមានភ្លៅរបស់ជុងហ្គុកជាខ្នេីយ និងជុងហ្គុកជាអ្នកបញ្ចុកផ្លែឈេឺអោយថេយ៉ុង។
"ជុង ហ៎ា ...!!"
"បាទ...."
"បងថាទៅ កូនយេីងជាស្រីឬប្រុស ?"ថេយ៉ុងក៏ស្រាប់តែនឹកឃេីញ ទេីបចង់សួរពីរចិត្តរបស់ជុងហ្គុក
"វាមិនសំខាន់ទេ ប្រុសឬស្រីក៏នៅតែជាកូនរបស់ពួកយេីង តែបេីជាកូនប្រុសគេនិងកេីតមកសង្ហានិងរឹងមាំដូចបង តែបេីជាកូនស្រីគេនិងជាក្មេងស្រីដ៏ស្រស់ស្អាតនិងគួរអោយស្រទ្បាញ់ដូចអូន សឺតៗៗ "ជុងហ្គុកនិយាយហេីយក៏អោយទៅថេីបថ្ងាស់នាយតូចប៉ុន្មានខ្សឺតមុននិងធ្វេីតួនាទីប្តីចាំបញ្ចុកផ្លែឈេីអោយប្រពន្ធបន្ត ។
ថេយ៉ុងបន្តមេីលរឿងរហូតដល់ថ្នាក់គេងលក់មិនដឹងខ្លួន ជុងហ្គុកឃេីញចឹងក៏ញញឹមបន្តិចមុននិងលេីកបីថេយ៉ុងយកគេអោយទៅគេងក្នុងបន្ទប់ ហេីយក៏ចាកចេញទៅក្រៅដោយមិនបានភ្លេចសរសេរក្រដាសNoteទុកដែលខ្លាចងេីបមកមិនឃេីញនាយ ងក់ងរទៀតចប់ហេីយ ។
ទ្បានរបស់ជុងហ្គុកបានបេីកមកដល់ឃ្លាំងអាវុធចាស់របស់នាយ ជុងហ្គុកចុះពីទ្បានដេីរចូលទៅក្នុងដោយមានកូនចៅដេីរតាមពីក្រោយ។ជុងហ្គុកបានចូលទៅក្នុងនិងចុចកុងតាក់មួយនៅជិតជញ្ជាំងហេីយទ្វាមួយក៏បានបេីកទ្បេីង វាជាទ្វាចូលទៅក្នុងបន្ទប់ក្រោមដី
ក្រាក...ទ្វាបន្ទប់ក្រោមដីបានបេីកទ្បេីង ជុងហ្គកក៏ដេីរចូលទៅខាងក្នុងដោយមានកូនចៅនាំដំណេីរ ។
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK