ទីក្រុងតូឃ្យូ ប្រទេសជប៉ុន
ប្រាវៗៗ....សម្លេងបែកបាក់របស់បានបន្លឺទ្បេីងនៅក្នុងភូមិគ្រឹះដ៏ស្រស់ស្អាតមួយបានបង្ហាញអោយយេីងឃេីញពីបុរសសង្ហារបស់យេីងគឺ សានជី សូកុត ។នាយសង្ហាបានបោករបស់របរនៅជិតដៃទាំងអស់អោយបែកបាក់ទៅលេីដីក្រោយពេលដែលបានដឹងដំណឹងថាឃ្លាំងកាហ្វេរបស់នាយត្រូវបានដុតហេីយទំនិញជួញដូរមនុស្សរបស់នាយត្រូវបានគេរំដេាះអស់ទៀត នាយក៏មិនអាចទៅកូរ៉េវិញភ្លាមៗបានទេព្រេាះតែប៉ូលីសបានដាក់ការសង្ស័យមកនាយព្រេាះតែមនុស្សដែលបាត់ខ្លួនរកឃេីញជិតឃ្លាំងកាហ្វេនាយ ។
"ពួកអាអត់បានការ !!! ពួកឯងគ្មានបានការអីបន្តិច "សានជីនាយស្រែកទៅកូនចៅនាយខ្លាំងតាមអារម្មណ៍ខឹង ព្រេាះតែឃ្លាំងនាយនិងទំនិញត្រូវគេបំផ្លាញអស់ហេីយ បេីមិនអោយនាយខឹងមានតែចំទ្បែក
"សុំទោសចៅហ្វាយ ពួកខ្ញុំមិនដឹងថាវាកេីតទ្បេីងយ៉ាងមិចទេ លេីកលែងទោសអោយពួកខ្ញុំផង "កូនចៅម្នាក់ក៏និយាយទ្បេីងទាំងអោនក្បាលទៅនិងដី មិនបានងេីយមុខមេីលចៅហ្វាយនាយទេ បានត្រឹមនិយាយទាំងអោនក្បាលប៉ុណ្ណេាះ
"ហ៉េីយ...ពួកឯង!!! ទៅឆាប់ទៅរកទៅ ថាអ្នកណាជាអ្នកធ្វេី យេីងត្រូវតែសម្លាប់វាអោយបាន ឆាប់ចេញទៅ "សានជីស្រែកដេញកូនចៅនាយអោយចេញមុននិងនាយទ្រាំតទៀតលែងបានបាញ់ពួកគេចោល បន្ទាប់ពីដេញកូនចៅហេីយ សានជីក៏បានដាក់ខ្លួនដេកលេីសាទ្បុងទាំងអស់កម្លាំង
"ចៅហ្វាយ ខ្ញុំគិតថាជាចន ជុងហ្គុកមិនខានទេ ព្រេាះយេីងបានលួចគម្រោងវាណាចៅហ្វាយ "ជំនិតរបស់សានជីនៅជិតនេះក៏និយាយទ្បេីងធ្វេីអោយសានជីក៏ភ្ញាក់ខ្លួនបន្តិចដែលព្រេាះអាចជាជុងហ្គុក
"ឯងនិយាយក៏ត្រូវម្យា៉ងដែល ព្រេាះយេីងបានអោយលូណាបានលួចគម្រោងអោយយេីង ហេីយលូណានាងបានរុញប្រពន្ធសំណព្វរបស់វាអោយរលូតកូនទៀត តែអេ៎ លូណា!!! "និយាយដល់លូណា សានជីក៏ចាប់ផ្តេីមភ្ញាក់ខ្លួនជាខ្លាំង ព្រេាះតែនាយទេីបនឹកឃេីញថានាយទុកលូណានៅក្នុងcondoនាយតែម្នាក់ឯង គ្មានអ្នកណានៅការពារទេ នឹកដល់ចឹង សានជីក៏យកទូរស័ព្ទចេញមកដេីម្បីទាក់ទងទៅលូណាភ្លាមៗ
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK