"ជុង...."សម្លេងស្រាលៗលឺតិចៗបានបន្លឺទ្បេីងធ្វេីអោយជុងហ្គុកដែលបម្រុងនិងដេីរទៅរកតុការងារត្រូវងាកមករកម្ចាស់សម្លេងយ៉ាងលឿន ។
"ថេយ៍...អូនដឹងខ្លួនហេីយ ប្រសេីរណាស់ ហ៉ឹកៗៗ ប្រពន្ធសម្លាញ់ "ជុងហ្គុករំភេីបទ្បេីងស្រក់ទឹកភ្នែកទៅហេីយពេលបានឃេីញថាប្រពន្ធដែលបានដេកអស់រយ:ពេលមួយខែពេលនេះបានដឹងខ្លួនហេីយ ថេយ៉ុងវិញក៏ចាប់ផ្តេីមបេីកភ្នែកសម្លឹងទៅនាយក្រាស់ដែលកំពុងតែចាប់ដៃគេថេីប ទាំងទឹកភ្នែកស្រក់មកតក់ៗ វាជាទឹកភ្នែកនៃក្តីរំភេីប ថេយ៉ុងគេក៏បញ្ចេញស្នាមញញឹមទ្បេីងតិចៗមេីលទៅនាយក្រាស់ ។
បន្ទាប់មកគ្រូពេទ្យក៏បានមកពិនិត្យអការ:របស់ថេយ៉ុង ឃេីញថាល្អប្រសេីរច្រេីនហេីយ ចំណែកដំណឹងដ៏ល្អនេះជុងហ្គុកគឺបានcallប្រាប់គ្រប់គ្នាទាំងអស់អោយបានដឹងនិងសប្បាយចិត្តជាមួយនាយដែរ ។ថេយ៉ុងនៅតែគេងនៅលេីគ្រែដោយមានទារកតូចកំពុងតែនៅលេីទ្រូងអ្នកជាបា៉តូច ជុងហ្គុកវិញក៏នៅមេីលមុខប្រពន្ធទាំងញញឹមដោយមានក្តីសុខជាពន់ពេក។
"ជេយ៉ុង គេមានកូបងទេ ?"ថេយ៉ុងសម្លឹងមុខជុងហ្គុកដោយក្តីស្រទ្បាញ់នឹករលឹកជាពន់ពេក គេមានអារម្មណ៍ថាអាណិតប្តីណាស់ គេសន្លប់គេងលេីគ្រែអស់មួយខែជាង ជុងហ្គុកនាយត្រូវមេីលថែគេផង ការងារក្រុមហ៊ុនផងនិងមេីលថែកូនតូចទៀត នាយលំបាកពេកហេីយ។
"ជេយ៉ុង គេស្លូតណាស់មិនដែលយំយប់អោយបងលំបាកទេ "ជុងហ្គុ្តបទៅទាំងញញឹមសម្លេងមុខប្រពន្ធកូនដោយក្តីស្រទ្បាញ់ពេញបេះដូង មេីលចុះកូនប្រុសរបស់នាយបាននៅលេីទ្រូងប៉ាតូចក៏ដេកយ៉ាងស្រួលគ្មានកិកុតអីបន្តិចប្រហែលជាស្រទ្បាញ់បា៉តូចណាស់ហេីយ
"ជេយ៉ុងស្លូតចឹងអូនអស់បារម្ភហេីយតែបងវិញដូចស្គមជាងមុខ " ជុងហ្គុនាយស្រកសាច់ច្រេីនណាស់ នាយរវល់ធ្វេីការផង រវល់មេីលថែប្រពន្ធផង កូនផងមិនសូវបានគេងច្រេីនទេ ចឹងហេីយទេីបនាយស្រកសាច់ជាងមុខ
"បងមិនអីទេ អូនដឹងខ្លួនចឹងល្អណាស់ ប្រពន្ធសម្លាញ់ សឺតៗៗ"នាយនឹកខ្លាំងណាស់ នឹកស្នាមញញឹម នឹកសម្លេងមួយនេះណាស់ទេាះរយ:មួយខែមែនតែសម្រាប់នាយដូចមួយឆ្នាំចឹង នឹកអេីយសែននឹក។
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK