សភាពកាលនៅក្នុងភូមិគ្រឹះរបស់អាណាពេលនេះកាន់តែតាងតឹងជាខ្លាំងក្រោយពេលដែលអាណាបានបកអាក្រាតការពិតទៅគ្រប់គ្នាអោយដឹងជាពិសេសគឺប៉ាម៉ាក់នាងតែម្តងតេីគាត់និងមានអារម្មណ៍បែបមិចបេីដឹងថាមនុស្សដែលគាត់ថាល្អៗពេញៗមាត់នេះជាមនុស្សចង់ចូលមកលេបទ្រព្យសម្បត្តិគាត់
"យ៉ាងមិចហេីយ? មិចក៏មិនឆ្លេីយ ?តេីអ្វីដែលយេីងនិយាយជាការពិតទេ ? "អាណាឃេីញអេរិចប្តូរទឹកមុខមកជាភ័យទាំងថ្ងាស់បែកញេីសពេញមក បេះដូងវិញក៏លោតញាប់បញ្ជាក់ថានាយកំពុងតែភ័យខ្លាច
"មិនមែនជាការពិតទេ ! អាណាអូនកុំព្រេាះតែមិនចង់រៀបការនិងបង ធ្វេីនិយាយប្រឌិតបំផ្លៃការពិតអី បងមិនដែលធ្លាប់ធ្វេីរឿងចឹងដូចអូនទេ "អេរិចនៅតែព្យាយាមប្រកែកដេីម្បីរួចខ្លួនមកវិញប៉ុន្តែការប្រកែកទាំងទឹកមុខស្លេកស្លាំងបែបនេះកាន់តែជាការសង្ស័យរបស់មនុស្សចាស់ទាំងពីរ
"ប្រកែកទៅៗ យេីងជាមនុស្សមិនដែលចេះនិយាយកុហក់គេដូចឯងទេ តែបេីឯងចង់អោយគ្រប់គ្នាដឹងកាន់តឺច្បាស់ ចឹងមេីលទៅ "អាណាបោះរូបថតជាច្រេីនទៅលេីធ្វេីអោយរូបថតនេះរាយពាយពេញឥដ្ឋ អ្នកស្រីលី លោកលី ព្រមទាំងបងប្រុសអាណាដែលអង្គុយមិនមាត់មិននិយាយអ្វីសេាះនេាះក៏អោនទៅយកក្រដាសកាសែតដែលកាលករបដិច្ឆេទថ្មីនេះមកមេីល
អ្នកស្រីលី លោកលីនិងបងប្រុសអាណាឃេីញរូបភាពនេាះហេីយក៏បេីកភ្នែកធំៗ ព្រេាះវាជារូបថតដែលបង្ហាញថាអាណានិយាយជាការពិត រូបថតក្នុងដៃអ្នកស្រីលី បង្ហាញថាអេរិចកំពុងតែលេងល្បែងឯរូបថតនៅដៃលោកលីបង្ហាញថាអេរិចកំពុងអោបស្រីក្មេង ចំណែកនៅដៃរបស់បងប្រុសរបស់អាណគឺកាន់តែច្បាស់ គឺការសែតបង្ហាញថាក្រុមហ៊ុនអេរិចត្រូវខ្ស័យធន់ហេីយនិងបង្ហាញពិការប្តឹងអេរិចពីបទរំលោភក្មេងស្រីដែលមិនទាន់គ្រប់អាយុ
"ជារឿងពិត!!! "ណាហាន់ ដែលត្រូវជាបងប្រុសរបស់អាណាក៏ស្រដីទ្បេីងព្រមទាំងលេីកកាសែតនេះទ្បេីងលេីបង្ហាញទៅអ្នកគ្រប់គ្នា អ្នកស្រីលីនិងលោកលីឃេីញេីយស្លុតចិត្តអុកខ្លួនទៅលេីសាទ្បុងទាំងអស់កម្លាំង មនុស្សដែលពួកគាត់ពោលថាល្អៗពេញៗមាត់ការពិតាជាមនុស្សបាតសង្គម ជាមនុស្សញៀនល្បែងនិងជាមនុស្សល្មោមកាមទៀតផង គាត់មិនអាចនិយាយអ្វីបានទេ អស់សង្ឃឹមជាខ្លាំងដែលខ្លួនមេីលមនុស្សខុស
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK