ព្រឹកប្រលឹមនៃថ្ងៃថ្មីក៏បានមកដល់ ថ្ងៃនេះជាថ្ងៃចន្ទដូចនេះហេីយជុងហ្គុកក៏ត្រូវទៅក្រុមហ៊ុននាយដេីម្បីទៅមេីលការខុសត្រូវនិងរៀបចំឯកសារផងដែល ។ជុងហ្គុកនាយមកក្រុមហ៊ុនដោយមិនភ្លេចប្រពន្ធសំណព្វចិត្តរបស់នាយនេាះទេ គឺត្រូវតែយកមកតាមជានិច្ចព្រេាះបេីមិនបានជួយមុខចិត្តនឹកសឹងដាច់ខ្យល់ហេីយ ។
ដំណេីរបេាះពួយរបស់នាយក្រាស់ជុងហ្គុកដែលជាម្ចាស់ក្រុមហ៊ុនដ៏ធំ រួចទាំងនាយតូចរូបស្រស់ដែលត្រូវជាភរិយា ធ្វេីអោយបុគ្កលិកទាំងអស់នាំគ្នាមេីលព្រោងព្រៀត ព្រេាះតែបាត់វត្តមានរបស់ជុងហ្គុកនិងថេយ៉ុងទ្បេីងមួយអាទិត្យ (បាត់ទៅណា? គឺដេកពេទ្យនិងហេីយ ) ។ជុងហ្គុកដេីរអោបចង្កេះនាយតូចតាំងពីជាន់ផ្ទាល់ដីរហូតដល់ជាន់office របស់នាយ។
"សួស្តី លោកអគ្គនាយក "មកដល់មុខofficeក៏ទទួលបានការស្វាគមន៍ពីលេខាស្រីស្រស់ លីលីរបស់យេីង ដោយនាងបានអោនគោរពបន្តិចទៅជុងហ្គុកនិងងេីយមកមេីលនាយក្រាស់ដោយស្នាមញញឹម បបូរមាត់ក្រហមឆេះរួមទាំងសម្លៀកបំពាក់ចេញសាច់ទ្រូងបន្តិចនិងចេញភ្លៅ បង្ហាញយ៉ាងច្បាស់ៗ ហេីយក៏ច្បាស់ថានាងចង់ទាក់ទាញនាយក្រាស់ហេីយ
"លីលី នាងជួយស្លៀកពាក់អោយសមរម្យបន្តិចផង ទីនេះក្រុមហ៊ុនមិនមែន បា ឬ ក្លឹបរាត្រីទេ "មុននិងចូលក្នុងបន្ទប់office នាយក្រាស់ក៏បានចោលសម្តីប៉ុន្មានមាត់ទៅលេខា លីលី យេីងបន្តិចមុននិងអោបចង្កេះនាយតូចចូលទៅក្នុង
"ហុឹស..លោកអគ្គនាយក !!លោកមិនខុសពីប្រុសដទៃទេ ថ្ងៃណាមួយលោកនិងក្លាយជារបស់ខ្ញុំ "លីលីឈរក្តាប់ដៃខឹងចិត្តព្រេាះតែត្រូវនាយក្រាស់ស្តីអោយយ៉ាងស្ពឹកមុខជាខ្លាំង តែក្នុងចិត្តនៅតែចង់បាននាយក្រាស់ជុងហ្គុកមកជាកម្មសិទ្ធអោយបាន
"ជុង លេខាបង...."ថេយ៉ុងត្រូវបានជុងហ្គុកអោយអង្គុយលេីភ្លៅនាយ ឯជុងហ្គុកវិញកំពុងធ្វេីការ តែគេក៏នឹកឃេីញរឿងមិញនេះចិត្តគេមិនស្ងប់សេាះ
"កុំទៅខ្វល់និងនាងអី បងមិនចាប់អារម្មណ៍នាងទ្បេីយ "ជុងហ្គុកដឹងថាប្រពន្ធកំពុងគិតអី តែនាយមិនបានចាប់អារម្មណ៍និងលេខានាយទេនាងចាប់អារម្មណ៍តែប្រពន្ធក្មេងរបស់នាយប៉ុណ្ណេាះ
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK