"អាយ.....មិនពិតទេៗ បា្រវ... "សម្លេងស្រែកកងរំពងនៃបន្ទប់ទទួលភ្ញៀវរបស់វិមានចន បានបន្លឺទ្បេីងដោយអ្នកដែលស្រែកលោគលាំងនេាះគឺជាប្រពន្ធទី2របស់ជុងហ្គុកគឺ យូលីន ។មូលហេតុដែលនាងស្រែកនិងបោកប្រាស់ទូរស័ព្ទនេាះគឺព្រេាះនាងបានឃេីញព័ត៍មានមង្គលការនេាះ
"មានរឿងអីនិង យូលីន "ហេរី ដេីរចូលមករកយូលីនដែលអង្គុយនៅលេីសាទ្បុង និងងាកទៅមេីលទូរស័ព្ទដែលបានខ្ទេចក្រោមស្នាដៃយូលីន
"បងហេរី បងបានឃេីញព័ត៍មាននេាះទេ តេីវាគ្រាន់តែជារឿងប្រឌិតទេឬ ប្រាប់ខ្ញុំមក "យូលីនស្ទុះទៅចាប់ស្មាហេរីនិងបានស្រែកសួររកចម្លេីយ
"......"ហេរីមិនបានតបទេ នាងសម្លឹងមេីលទៅយូលីននិងបានងក់ក្បាលជាចម្លេីយ
ព្រូស...រាងកាយស្រីតូចត្រូវបានដួលទៅដី យូលីនចាប់ផ្តេីមយំខ្លាំងចេញមក ។ក្នុងពេលនេះនាងកំពុងតែឈឺចាប់ ពេលដឹងថាប្តីដែលនាងស្រទ្បាញ់បែរជាជិតរៀបការនិងអ្នកថ្មី ។ហេរី អាណិតយូលីនណាស់ នាងដឹងថាយូលីនស្រទ្បាញ់ជុងហ្គុកណាស់ ស្រទ្បាញ់លេីសនាងទៀតផង មិនមែននាងមិនស្រទ្បាញ់ជុងហ្គុកទេ នាងក៏ស្រទ្បាញ់ជុងហ្គុកដែលតែមិនងប់ងល់ដូចយូលីន ។
"យូលីន ..កុំយំអី យ៉ាងណារឿងវាកេីតទ្បេីងទៅហេីយយេីងមិនអាចប្រកែកបានទេ "ហេរី ចូលទៅអោបលួងលោមយូលីននិងអង្អែលក្បាលនាងថ្នមៗ
"ហឹកៗៗ...ហេតុអីក៏លោកប្តីធ្វេីបែបនេះ " មិចក៏ជុងហ្គុកធ្វេីបែបនេះ មិនខ្វលពីនាងមិនស្រទ្បាញ់នាងក៏ហីទៅ តែមិចក៏រៀបការយកប្រពន្ធម្នាក់ទៀតចឹង
"យេីងអាចមិនមែនជាមនុស្សដែលគាត់ស្រទ្បាញ់ទេ ចឹងហេីយពេលគាត់ជួបមនុស្សដែលគាត់ស្រទ្បាញ់គាត់ច្បាស់ជាយកគេមកជាកម្មសិទ្ធិហេីយ ឯងកុំងប់ងល់និងលោកប្តីពេក ប្រយ័ត្នថ្ងៃណាមួយពួកយេីងអស់សិទ្ធិនៅទីនេះទៀតហេីយត្រូវចាកចេញ ឯងនិងរឹតតែឈឺហេីយ"ហេរី បានគិតក្នុងចិត្តរួចទៅហេីយ ថាថ្ងៃណាមួយនាងអស់សិទ្ធិរស់នៅវិមានចននេះ នាងនិងត្រូវចាកចេញចឹងហេីយត្រៀមចិត្តល្អជាង
"ហឹក..ហឹកៗៗ "យូលីនស្តាប់ហេរីនិយាយហេីយក៏ងក់ក្បាលព្រមស្តាប់តាមសម្តីហេរី ព្រេាះនាងក៏គិតដូចហេរីដែល ពេលដែលឈានជេីងចូលវិមានចនដំបូង។

YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK