Part:57+58

1.4K 99 4
                                    

ពេលព្រឹកក៏បានឈានមកដល់ និយាយពីកម្លេាះជំនិតសង្ហាហ្វីសុីហេីយមិនទាន់បានដេកពួនអីទេ នាយនៅអង្គុយគិតៗ គិតរហូតដល់ថ្នាក់គេងលក់នៅលេីសាទ្បុងក្នុងបន្ទប់ទទួលភ្ញៀវមិនដឹងខ្លួនទ្បេីង ។គ្រប់អ្នកបម្រេីក្នុងភូមិគ្រឹះនាំគ្នាធ្វេីការតាមភារកិច្ចអស់ហេីយ អ្នកបម្រេីក៏បានចាប់អារម្មណ៍ឃេីញហ្វីសុីដែលតែគ្មានអ្នកណាហ៊ានដាស់នាយទ្បេីង។

"ជុង នេះជាបងហ្វីសុីឬ?"ជួនជាថេយ៉ុងនិងជុងហ្គុកចុះមកខាងក្រោមដេីម្បីញាំអារហាពេលព្រឹកផង តែថេយ៍ក៏ងាកឃេីញតាមទ្វាបន្ទប់ទទួលភ្ញៀវឃេីញនាយហ្វីសុីកំពុងតែគេងនៅសាទ្បុងដោយសម្លៀកបំពាក់គេងយប់នៅទ្បេីយ

"អូនអង្គុយនៅតុអាហារសិនទៅ ចាំបងទៅដាស់វា "ជុងហ្គុក បណ្តេីរថេយ៉ុងមកតុបាយមុននិងចង់ដេីរទៅដាស់ហ្វីសុី ប៉ុន្តែថេយ៉ុងក៏ចាប់ដៃឃាត់

"មិនអីទេ !ជុង ទុកអោយគាត់គេចុះ "

"អឹម..."ជុងហ្គុកក៏ងក់ក្បាលយល់ព្រមចូលមកអង្គុយជិតថេយ៉ុង អ្នកបម្រេីក៏ចាប់ផ្តេីមរៀបចំដួសបាយអោយអ្នកទាំងពីរ ថេយ៉ុងនិងជុងហ្គុកញាំអាហារពេលព្រឹកហេីយក៏បានចាកចេញទៅ ដោយថ្ងៃនេះថេយ៉ុងត្រូវទៅពិនិត្យពេាះដេីម្បីដឹងពីសុខភាពកូនក្នុងផ្ទៃ ដោយមិនបានយកកូនចៅទៅតាមទេព្រេាះចង់បានភាពផ្ទាល់ខ្លួនជាមួយគ្នា។

"ហ៉ឹម..."ដោយគ្រាន់តែថេយ៉ុងនិងជុងហ្គុកចាកចេញទៅបានមួយសន្ទុះ នាយក្រាស់ហ្វីសុីក៏ចាប់ផ្តេីមភ្ញាក់ពីគេងទ្បេីងមក នាយបេីកភ្នែកសម្លឹងមេីលជុំវិញខ្លួននិងដឹងថាខ្លួនមិនមែននៅក្នុងបន្ទប់ទេ ប្រហែលជាគិតៗពីអារម្មណ៍ខ្លួនឯងយប់មិចនេះដល់ថ្នាក់គេងលក់ហេីយ

"ហឹស ហិហិ "ហ្វីសុីនឹកឃេីញចឹងក៏សេីចទ្បេីងតែម្តង មិនគួរណារឿងចឹងៗធ្វេីអោយនាយគិតដល់ថ្នាក់និងសេាះ ហ្វីសុីងេីបចេញពីសាទ្បុងដេីរចេញមកខាងក្រីបម្រុងនិងទៅបន្ទបនាយហេីយ ប៉ុន្តែនាយស្រាប់តែឃេីញលីអិនកំពុងដេីរទៅសួនច្បារក្រោយវិមានធ្វេីអោយនាយសង្ស័យក៏ដេីរតាម

"ហឹស...អាប្រុសចង្រៃ អាប្រុសអប់ព្រៃ ខ្ញុំខឹងៗៗ ចង់តែវាយលោកអោយស្លាប់ទេ តែខ្ញុំធ្វេីមិនបានព្រេាះតែ ខ្ញុំស្រទ្បាញ់លោក ហ៉ឹកហ៉ឹក "លីអិនបានយករូបថតរបស់ហ្វីសុីយកមកបិទនិងជញ្ជាំងសួនច្បារ មុននិងចង្អុលស្រែកជេរទៅកាន់រូបថតនូវអារម្មណ៍ក្នុងចិត្តជាច្រេីនចេញមក សំខានប្រយោគចុងក្រោយលីអិននិយាយមិនសូវលឺខ្លាំងទេតែអ្នកដែលលួចតាមពីក្រោយគឺបានលឺទាំងអស់ ។ហ្វីសុីនាយដំបូងក៏សេីចនិងរឹកពារឆ្នាស់ឆ្នេីមនិងចិត្តហ៊ានរបស់លីអិនដែលហ៊ានយករូបនាយមកបិទនិងជេរប្រតេសនាយ ប៉ុន្តែបែរជាប្រយោគចុងក្រោយអោយនាយគាំងត្រឹងមួយកន្លែងតែម្តង

អំណោយបេះដូង💌 (ចប់)Место, где живут истории. Откройте их для себя