និយាយពីកញ្ញាលូណារបស់យេីងវិញក្រោយពេលដែលនាងបានរត់ចាកចេញពីវិមានចនហេីយ កន្លែងដែលនាងអាចទៅបានគ្មានកន្លែងណាក្រៅពីកន្លែងរបស់សានជីទៀតទេ ព្រេាះមានតែសានជីប៉ុណ្ណេាះដែលអាចនិងជួយនាងបានពីការចាប់ខ្លួនរបស់ជុងហ្គុក ក្នុងចិត្តនាងបានគិតថាការដែលរុញថេយ៉ុងអាចនិងរលូតកូនហេីយគេអាចប្រាប់ថាជុងហ្គុកថានាងជាអ្នករុញគេដូច្នេះនាងត្រូវតែរត់ចាកចេញសិនទាន់នៅមានពេល។
តុកតុកៗ...សម្លេងគេាះទ្វាបន្ទប់condoរបស់សានជីបានបន្លឺទ្បេីងដោយស្នាដៃរបស់លូណា នាងនៅមាត់ទ្វាដៃគិតតែពីគេាះដេីម្បីបានចូលទៅខាងក្នុង ។
"លូណា នាងមានការអី "សានជីបានបេីកទ្វាមកដោយល្វែងលេីទទេស្អាតតែមានកន្សែងចងល្វែងក្រោម ។លូណានាងមិនបានចាប់អារម្មណ៍និងរូបរាងសានជីទេ នាងប្រញាប់ចូលមកខាងក្នុងយ៉ាងលឿនទាន់ហន់ រួចក៏ចូលទៅអង្គុយនៅលេីសាទ្បុងដៃកាន់សាមីគម្រោងយ៉ាងជាប់
"នាងមករកខ្ញុំមានការអី ?"សានជីចូលមកអង្គុយនៅសាទ្បុងជិតលូណាមុននិងសួរនាងម្តងទៀត
"នេះ!!ជាគម្រោងដែលលោកចង់បានខ្ញុំបានយកមកអោយហេីយ "លូណាមិននិយាយច្រេីននាងក៏យកសាមីនេះហុកអោយសានជីមុននិងនិយាយ
"ល្អៗ ល្អណាស់លូណា ហឹហិ "សានជីយកវាមកមេីលដោយស្នាមញញឹមនិងបានបញ្ចេញសម្លេងសេីចមកយ៉ាងសមចិត្ត
"ពេលនេះគម្រោងដល់ដៃលោកហេីយ ប៉ុន្តែលោកត្រូវជួយខ្ញុំសិន ព្រេាះខ្ញុំមិនអាចចូលវិមានចនបានទេ"
"មិចក៏នាងមិនអាចចូលវិមានចន ?"
"ខ្ញុំបានរុញអាក្មេងថេយ៉ុងនេះអោយដួលទៅដី គេក៏ហូតឈាមតាមជេីងមក នេះប្រហែលជារលូតកូនហេីយ ប៉ុន្តែជុងហ្គុកអាចនិងដឹងថាខ្ញុំជាអ្នកធ្វេីចឹងហេីយខ្ញុំមិនអាចត្រទ្បប់ទៅវិមានចនបានទេ លោកត្រូវតែជួយខ្ញុំសិន ខ្ញុំមិនទាន់ចង់ស្លាប់ទេលោកជួយនាំខ្ញុំអោយចាកចេញពីប្រទេសកូរ៉េទៅ"លូណា
"ខ្ញុំនិងជួយនាង តែខ្ញុំមិនអាចនាំនាងទៅក្រៅប្រទេសបានទេ ព្រេាះអាជុងហ្គុកវានិងតាមចាប់នាងបាន ចឹងជម្រេីសល្អនាងត្រូវតែលាក់ខ្លួនដោយសម្ងាត់នៅcondo របស់ខ្ញុំសិនពេលស្ថានកាលមិនអីខ្ញុំនិងនាំនាងចាកចេញទៅក្រៅប្រទេស "សានជី
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK