Part:56

1.3K 92 3
                                    

ពេលវេលាពិតជាដេីរបានលឿនល្អណាស់ វាក៏ដល់ពេលដែលណាមជុននិងជីនរៀបការទៅហេីយ។មង្គលការបានរៀបចំទ្បេីងដោយមិនធំដុំពេកទេគឺសមល្មមតាមការចង់បានរបស់ជីន ព្រេាះគេមិនចង់អោយរញ៉េរញ៉ៃច្រេីនទេ ណាមួយមង្គលការនេះមិនបានហៅអ្នកណាមកច្រេីនទេ ហៅតែបងប្អូន មិត្តភក្តិនិងអ្នកស្គាល់គ្នាបន្តិចបន្តួចប៉ុណ្នេាះ។

"បងជីនពិតជាស្រស់ស្អាតណាស់ ថ្ងៃនេះ "មង្គលការគឺរៀបចំនៅពេលយប់វាក៏ដល់ពេលជីនរៀបចំខ្លួនហេីយ ថេយ៉ុងក៏បានចូលមករកជីនដោយសរសេីរពីសម្រស់ជីនធ្វេីអោយគេអៀនយ៉ាងខ្លាំង

"ឯងក៏ស្អាតដែលថ្ងៃនេះ "ថាអីតែកូនក្រមុំ សូម្បីតែថេយ៉ុងមិនមែនជាកូនក្រមុំក៏ស្អាតដែលទេាះពេលនេះគេកំពុងមានផ្ទៃពេាះក៏ដោយតែសម្រស់គេនៅតែស្រស់ស្អាតផូរផង់ដូចដេីម

"ស្អាតទាំងពីរអ្នកនិង "នាយតូចជីមីនក៏បានដេីរហក់លោតតិចៗចូលមករកជីននិងថេយ៉ុងមុននិងសរសេីរទៅកុំអោយលេីកដាក់ខ្លួន

"ជីមីនដេីរមួយៗទៅកុំលោតពេក ប្រយ័ត្នជុះកូន "កូន?? មែនហេីយពេលនេះជីមីនក៏មានកូនហេីយកូនគេមានអាយុបាន7សប្តាហ៍ហេីយតែម្តាយវិញនៅទ្បិទ្បក់នៅទ្បេីយទេ ចឹងហេីយបានជាជីនក៏និយាយប្រាប់គេទេីបជីមីនចូលទៅអង្គុយលេីកៅអីយ៉ាងស្ងៀម ថេយ៉ុងឃេីញហេីយក៏សេីចបន្តិច ជីមីននេះណាទាល់តែគេស្តីអោយទេីបស្ងៀម

"ថេយ៍ ចុះកូនឯងវិញ អាយុប៉ុន្មានហេីយ ?"ជីន

"កូនខ្ញុំជិត3ខែហេីយ "ថេយ៉ុងនិយាយដោយដៃអង្អែលផ្ទៃពេាះដែលកំពុងមានសាច់គួរសម

"មិនយូរទេ ពិនិត្យឃេីញប្រុសឬស្រីហេីយ "ជីមីន

"អឹម...ត្រូវហេីយ "ថេយ៉ុងនិងជីនក៏ងក់ក្បាល

"ដល់ពេលហេីយ កូនជីន "បុរសវ័យចំណាស់បានដេីរមករកជីនដោយស្នាមញញឹម គាត់គឺជាប៉ារបស់ជីន គាត់មកទទួលជីនដេីម្បីប្រារព្ធពីធីមង្គលជ័យ ។

ជីនត្រូវបានអ្នកជាប៉ាដឹកដៃនាំមករកផ្លូវជោគផ្លូវជ័យសរីមង្គលនៃការរៀបការ ជីនអោបដៃអ្នកជាប៉ាដេីរតាមផ្លូវដែលពោលពេញទៅដោយផ្កាស្រស់ជាច្រេីនអមសងខាងផ្លូវសម្រាប់ដេីរទៅរកកូនកម្លេាះ ។ចំណែកណាមជុនវិញឈរញញឹមបិទមាត់មិនជិតទេពេលឃេីញកូនក្រមុំរបស់នាយក្នុងពេលនេះជាជីនមនុស្សដែលនាយស្រទ្បាញ់ ។

អំណោយបេះដូង💌 (ចប់)Donde viven las historias. Descúbrelo ahora