Part:33

2K 104 18
                                    

មកមេីលអ្នកនៅក្នុងបន្ទប់វិញម្តង ក្រោយពេលញាំអាហារហេីយជុងហ្គុកបាននាំថេយ៉ុងមកបន្ទប់របស់នាយ រួចក៏ចូលងូតទឹកទាំងពីរនាក់ ។

ជុងហ្គុកបានដាក់អោយថេយ៉ុងដេកខ្លួនលេីនាយដោយនាយនៅពីក្រោមអោបថេីបខ្លួនប្រាណនាយតូចយ៉ាងរលាម ដោយមិនខ្វល់ពីចិត្តម្ចាស់ខ្លួនប្រាណអីបន្តិច (Jk be like :ខ្លួនប្រពន្ធអូន អូនចង់ធ្វេីមិចក៏បាន )

"ជុង បងស្រទ្បាញ់អូនទេ ?" មិនដឹងកេីតអីសុខស្រាប់តែថេយ៉ុងសួរសំណួរបែបនេះចេញមក ធ្វេីអោយនាយក្រាស់បញ្ឈប់សកម្មភាពរួចក៏អោនដាក់មុខលេីស្មានាយតូចរួចនិយាយ

"បងចង់អោយអូនដឹងថា បងគឺស្រទ្បាញ់អូន ស្រទ្បាញ់អូនគ្មានថ្ងៃប្រែទ្បេីយ ហេីយអូនជាម្ចាស់បេះដូចបងតែម្នាក់គត់ ត្រង់នេះគឺមានតែអូនម្នាក់ប៉ុណ្ណេាះ គ្មានចំណែកអ្នកណាទេ "ជុងហ្គុកចាប់ដៃថេយ៉ុងដាក់លេីទ្រូងខាងឆ្វេងរបស់នាយដេីម្បីបញ្ជាក់ពីចិត្តស្នេហ៍និងបញ្ជាក់ថានាយតូចជាម្ចាស់បេះដូងរបស់គេ

"ចុះបងស្រីទាំងបីនេាះ បងមិនស្រទ្បាញ់គាត់ទេឬ ? "ថេយ៉ុង

"......"ជុងហ្គុកមិននិយាយតែងក់ក្បាល

"ចុះបងរៀបការជាមួយពួកគាត់ធ្វេីអី ?"វាកាន់តែជាចម្ឆល់របស់ថេយ៉ុង ថាហេតុជុងហ្គុករៀបការជាមួយប្រពន្ធទាំង3 ទាំងដែលនាយមិនបានស្រទ្បាញ់ពួកនាង

"ព្រេាះតែការបង្ខំពីម៉ាក់ គាត់ចង់អោយបងរៀបការព្រេាះគិតថាបងអាយុច្រេីនហេីយ បងមិនដឹងធ្វេីមិចក៏ព្រមរៀបការជាមួយ ហេរី និងយូលីនដេីម្បីបញ្ចប់បញ្ហា "

"ចុះបងស្រីលូណា ?"

"ព្រេាះទំនួលខុសត្រូវ "

"ទំនួលខុសត្រូវ!! បងរំលោទគាត់ឬ ?"ថេយ៉ុងបេីកភ្នែកធំៗពេលខួរក្បាលនាយគិតឃេីញថាទំនួលខុសត្រូវគឺមកពីជុងហ្គុករំលោទលូណា

"បងមិនបានរំលោទនាងទេ "ជុងហ្គុកក្រវីក្បាលប្រកែក

"ចឹងទំនួលខុសត្រូវនិងយ៉ាងមិចវិញ ?"ថេយ៉ុង

"តាមពិតបងនិងលូណាពិតជាបានគេងជាមួយគ្នាមែនតែវាមានតែម្តងទេ រួចមកបងក៏សុំទោសនាងនិងអោយលុយនាងខ្លះ  ប្រហែល1ខែក្រោយមកនាងក៏មករកបងនិយាយថាខ្លួនឯងមានកូនជាមួយបង ពេលនេាះបងស្មុតស្មាញពេករឿងច្រេីនពេកគិតអីមិនចេញ ហេីយជិតរៀបការទៀត បងក៏សម្រេចចិត្តអោយនាងចូលរោងការជាកូនក្រមុំទី3តែម្តង "

អំណោយបេះដូង💌 (ចប់)Where stories live. Discover now