Part:34

2.1K 136 6
                                    

ក្រោយពេលបញ្ចប់កិច្ចការជាមួយនិងមនុស្សដែលម៉ាក់នាងអោយមកតាមដាននាងរួច អាណាក៏បានត្រទ្បប់មកផ្ទះរបស់នាងដែលនាងបានទិញវាពេញនាងរកសុីជោគជ័យ ដោយមេីលតាមរូបរាងមេីលទៅមិនមែនដូចផ្ទះវីទ្បាផ្សេងទេ វាប្រហាក់ប្រហែលនិងភូមិគ្រឹះដែលហេីយ ។

ពេលមកដល់បន្ទប់អាណាបានដាក់ខ្លួនគេងនៅលេីគ្រែដោយអារម្មណ៍ធុញថប់ជាខ្លាំង ជាពិសេសគឺរឿងប៉ាម៉ាក់របស់នាងតែម្តង នាងមិនដឹងថាត្រូវធ្វេីមិចជាមួយពួកគាត់ទេព្រេាះយ៉ាងណាក៏នាងមានឈាមពួកគាត់ក្នុងខ្លួនដែរ ។

"តេីពួកអ្នកចង់បានអីទៀត ហេតុអីចូលចិត្តតាមរករឿងក្នុងជីវិតខ្ញុំម្លេះ "អាណានាងគិតម្តងហេីយម្តងទៀត មិនយល់ពីប៉ាម៉ាក់នាងទេ នឹកឃេីញពេលដែលគាត់បង្ខំអោយគេរៀបការជាមួយកូនប្រុសអ្នកមានមុខមាត់ ពេលនាងប្រកែកក៏គាត់នៅតែបង្ខំរហូតដល់គេទ្រាំលែងបានក៏រកចេញពីផ្ទះ មុននិងរត់ចេញទៅប៉ាម៉ាក់នាងបាននិយាយថាបេីនាងរត់គេច ពួកគាត់និងកាត់កាលនាងចោល ព្រេាះគាត់គ្មានកូនដូចនាងទេ ។សម្តីទាំងនេះនៅដក់ជាប់ក្នុងខួរក្បាលរបស់អាណាគ្រប់ពេល វាតែងតែលេចទ្បេីងនៅពេលដែលនាងគិតដល់ពួកគាត់

"យ៉ាងណាក៏ដោយលេីកនះខ្ញុំមិនអាចអោយពួកអ្នកមកបង្ខំខ្ញុំបានទៀតទេ "អាណានិយាយដោយភ្នែកមេីលទៅរូបថតមួយសន្លឹកដែលបានថតពេលបងប្រុសនាងទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សាវិទ្យាល័យដោយនាងនិងប៉ាម៉ាក់នាងបានថតជាមួយបងប្រុសនាងដោយម្នាក់មានតែស្នាមញញឹម កែវភ្នែកដ៏ត្រជាក់ស្រេបបានសន្លឹងទៅរកប៉ាម៉ាក់តែពេលងាកទៅបងប្រុសនាង កែវភ្នែកនេាះក៏ប្តូរវិញ អាចនិយាយថានាងគឺស្រទ្បាញ់បងប្រុសនាង
ព្រេាះតាំងពីតូចដល់ធំប៉ាម៉ាក់នាងមិនដូវខ្វល់ពីនាងទេ មានតែបងប្រុសនាងប៉ុណ្ណេាះដែលនៅមេីលថែនិងផ្តល់កលាំងចិត្តអោយនាងគ្រប់ពេល ។

ក្តីស្រមៃមិននៅបន្តទៀតទេ អាណាក៏បានដាក់ខ្លួនគេងអោយត្រឹមត្រូវ រួចក៏គេងលក់បាត់ទៅ។

Morning
និយាយពីវិមានចនវិញ នៅក្នុងបន្ទប់របស់ជុងហ្គុកបានអោយយេីងឃេីញបរុសម្នាក់កំពុងគេងតែម្នាក់ឯង ព្រេាះអ្នកជាប្រពន្ធបានងេីបមុនទៅហេីយ។

អំណោយបេះដូង💌 (ចប់)Where stories live. Discover now