Part:44

1.8K 117 6
                                    

ក្រោយពេលដែលស្តាប់លឺពាក្យដែលលោកគ្រូពេទ្យបាននិយាយមិចនេះធ្វេីអោយគ្រប់គ្នា គឺ ជុងហ្គុក ជីមីន ហ្វីសុី ព្រមទាំងអាណា និងយូលីនដែលមកពីក្រោយក៏បានស្តាប់លឺផងដែរ ។ជុងហ្គុកឈរភ្លឹកនៅមួយកន្លែង ក្នុងពេលនេះនាយធ្វេីអីមិនត្រូវទេ អរម្មណ៍រំភេីប ត្រេកអរក្នុងចិត្តកំពុងតែកេីនទ្បេីងខ្លាំងៗទ្បេីង ។

"នេះ !! ថេយ៍មានផ្ទៃពេាះឬ ? អាសុីនេះយេីងក្លាយជាប៉ាគេហេីយឬ "នាយសឹងតែមិនជឿទ្បេីយ ប៉ុន្តែពាក្យសម្តីលោកគ្រូពេទ្យមិនមែនជាការលេងសេីចទេ ជុងហ្គុកពិតជារំភេីបនិយាយសួរទៅហ្វីសុីដោយអារម្មណ៍ត្រេកអរ ...

"បាទ..លោកម្ចាស់ អ្នកប្រុសថេយ៍ពិតជាមានកូនមែន "ហ្វីសុី

"យេ៎....យេីងក្លាយជាប៉ាគេហេីយ "ជុងហ្គុកសប្បាយចិត្តដល់ថ្នាក់លេីកដៃស្រែកទ្បេីងខ្លាំងៗដោយស្នាមញញឹម ។គ្រប់គ្នាពិតជារំភេីបណាស់ពេលឃេីញជុងហ្គុកសប្បាយចិត្តដល់ថ្នាក់នេាះ ចំណែកលោកគ្រូពេទ្យវិញសឹងតែមិនជឿថាបានឃេីញមេម៉ាហ្វៀដែលគ្រប់គ្នាខ្លាចរអារកំពុងតែស្រែកហូរសប្បាយចិត្តដោយសារតែដឹងថាប្រពន្ធមានកូន ។

ក្រោយមកលោកគ្រូពេទ្យបាននិយាយណែនាំជុងហ្គុកពីរបៀបក្នុងការមេីលថែប្រពន្ធពេលមានផ្ទៃពេាះ គាត់បានអោយសៀវភៅសម្រាប់ការមេីលថែអ្នកមានផ្ទៃពេាះរួមទាំងការការពារក្នុងពេលមានផ្ទៃពេះតេីគួរប្រយ័ត្នអ្វីខ្លះ ។

ពេលនេះផងដែរជុងហ្គុកក៏អាចបានចូលមេីលប្រពន្ធក្រោយពេលដែលគ្រូពេទ្យនាំចូលបន្ទប់សម្រាកធម្មតាវិញ នាយក្រាស់បានដាក់ខ្លួនអង្គុយលេីកៅអីជិតប្រពន្ធដែលកំពុងតែគេងនៅលេីគ្រែដោយទឹកមុខស្លេកស្លាំធ្វេីអោយចិត្តសប្បាយក៏ប្រែមកជាបារម្ភវិញពេលឃេីញទឹកមុខរបស់ប្រពន្ធមិនល្អបែបនេះ ។

"ថេយ៍..ប្រពន្ធសម្លាញ់ចិត្តបង ឆាប់ក្រោបមកណា បងមានដំណឹងល្អចង់ប្រាប់អូនណា សឺតៗៗ "ជុងហ្គុកចាប់ដៃអ្នកដែលកំពុងគិតយកមកថេីបតិចៗ

"កូនប៉ា...ហៅអាប់ប៉ា កូនអោយឆាប់ដឹងខ្លួនមកណា "ជុងហ្គុកយកដៃអង្អែលផ្ទៃពេាះប្រពន្ធថ្នមៗមុននិងនិយាយទៅកូនក្នុងផ្ទៃដែលមានអាយុទេីបតែបាន3សប្តាហ៍ ។

អំណោយបេះដូង💌 (ចប់)Tempat cerita menjadi hidup. Temukan sekarang