ផាំងៗ...ព្រូស...សម្លេងកាំភ្លេីងបានបន្លឺទ្បេីង រាងកាយនាយកម្លេាះក៏បានដួលទៅលេីដី ប៉ុន្តែមិនមែនជានាយក្រាស់ជុងហ្គុកទេ គឺជាសានជី ។អាណា បានដេីរចេញពីខាងក្រោយខ្នងសានជីនាងកាន់កាំភ្លេីងដោយដៃម្ខាងនាងប៉ុណ្ណេាះ ប៉ុន្តែនាងបានបាញ់ចាំស្មានិងជេីងរបស់សានជីធ្វេីអោយសានជីត្រូវដួលទៅលេីដីដោយការឈឺចាប់ ។
"អ្ហាយ...ពួកឯងចាត់ការទៅ "សានជីស្រែកដោយការឈឺចាប់តែនាយក៏បានបញ្ជាកូនចៅនាយដែលនៅសល់ ដេីម្បីប្រយុទ្ធតទល់និងគ្នីគ្នាអាណានិងហ្វីសុីវិញ ។
ផាំងៗៗៗ...សម្លេងកាំភ្លេីងនៃការបាញ់គ្នាទៅវិញទៅមក សានជីត្រូវបានជំនិតនាយទាញយកមកអោយបាំងនិងជញ្ជាំង និងបានបាញ់តទល់ទៅមក អាណានិងហ្វីសុីក៏បានជួយថេយ៉ុងនិងជុងហ្គុកចេញនិងយកពួកគេទៅពយននៅកន្លែងមានសុវត្តិភាព ។ ការបាញ់តទល់គ្នានៅតែបន្ត ប៉ុន្តែបេីមេីលទៅគឺខាងជុងហ្គុកមានព្រៀបជាងខាងសានិ ព្រេាះកូនចៅរបស់សានជីត្រូវស្លាប់អស់ច្រេីនជាងកូនចៅរបស់ជុងហ្គុក។
"ជុង ..ហ៉ឹកៗ.លោកប្តី បងមិនអីទេឬ? "ថេយ៉ុងបានជួយពីចំណងដៃនិងមាត់ គេក៏ចូលទៅអោបជុងហ្គុកក្រសោបមុខដែលពោលពេញដោយរបួសរបស់ជុងហ្គុកមកមេីល
"បងមិនអីទេ អូនកុំយំអី "ទេាះជាឈឺខ្លួនគួរសមមែនតែនាយមិនអាចអោយនាយតូចឃេីញនាយទន់ខ្សោយពេកទេ នាយមានតែធ្វេីញញឹមដេីម្បីកុំអោយគេយំ ទាំងដែលក្បាលរបស់គេកំពុងតែមានរបួសហូរឈាមមកជាច្រេីន
"ក្បាលបង ហ៉ឹកៗ..."អ្នកណាមិនយំពេលឃេីញសភាពប្តីត្រូវរបួសសព្វសាច់បែបនេះ ក្បាលចេញឈាមមកយ៉មមកយាងច្រេីន នាយនៅនិយាយថាមិនបានកេីតអីទៀត ថេយ៉ុងយំកាន់តែខ្លាំងពេលឃេីញក្បាលប្តីឈាមហូរមកច្រេីនចឹង
"លោកម្ចាស់ !! "ហ្វីសុីបានចូលមករកជុងហ្គុកនិងថេយ៉ុង នាយបានលូកយកបង់និងសំទ្បីមកអោយទៅថេយ៉ុងដេីម្បីបិទរបួសអោយនាយក្រាស់ នាយយកមកតាមខ្លួនព្រេាះតែគ្រោងការរបស់សានជីអាចនិងធ្វេីអោយមានរបួសទៅលេីលោកម្ចាស់នាយចឹងហេីយការពារប្រសេីរជាងព្យាបាល ។ថេយ៉ុងក៏យកសំទ្បីនិងបង់បានបិទអោយជុងហ្គុកទាំងនៅអណ្ដក់អណ្ដឺកព្រេាះតែយំ គេបិទបណ្តេីរទឹកភ្នែកហូរបណ្តេីរ អាាណិតប្តីខ្លោចចិត្តណាស់ ត្រូវរបួសហេីយនៅមេីលនុខគេញញឹមចេញទៀត ។
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK