Part:35

2.1K 140 7
                                    

ក្នុងហេតុកាលដែលកំពុងតឹងសរសៃរករដាក់គ្នានាយក្រាស់មិនដឹងមកពីពេលណាក៏ចូលមកសួរ ហេីយគ្រាន់តែនាយដេីរមកថេយ៉ុងក៏រត់ទៅក្រោយហ្វីសុីយកនាយជារបាំងរបស់ខ្លួន ។

"ថេយ៍ មកជិតបងមិចក៏ទៅឈរក្រោយខ្នងអាសុីចឹង "ជុងហ្គុកចាប់ផ្តេីមមានចម្ងល់ពេលដែលប្រពន្ធធ្វេីរឹកពារភ័យៗរបស់នាយតូច នាយចង់ចូលទៅចាប់គេមកក្បែរខ្លួន តែនាយតូចក៏ខិតខ្លួនទៅក្រោយមិនអោយនាយមកជិត

"ជុង អូន...អេី "មិនមែនមិនចង់ក្បែរប្តីទេតែខ្លាចមាចមានរឿងដោយសារតែគេ ព្រេាះអ៊ុនជីបានទះគេមួយដៃមិញពិតជាធ្ងន់ណាស់អាចនិងមានស្នាមជាំជាមិនខាន

"មកជិតបងភ្លាមថេយ៍ "ជុងហ្គុកនិយាយដោយសង្កត់សម្លេងដេីម្បីអោយថេយ៉ុងមកតែវាបានធ្វេីអោយថេយ៉ុងភ័យទ្បេីងយំ

"ហឹកហឹកៗ ជុង ហឹកៗៗ "

"អា៎បងសុំទោសកុំយំៗ "ជុងហ្គុកចូលទៅអោបប្រពន្ធអង្អែលក្បាលគេតិច និងថេីបសក់គេលូងលោមប្រពន្ធ

"ជុង ហឹកហឹក លោកប្តី "ថេយ៉ុងងេីយយំមេីលទៅជុងហ្គុកធ្វេីអោយជុងហ្គុកចាប់អារម្មណ៍និងស្នាមថ្ពាល់របស់ថេយ៉ុង

"ថ្ពាល់អូនទៅត្រូវនិងអីនឹង ? អ្នកណាធ្វេីអីប្រពន្ធយេីង "ជុងហ្គុកស្រែកទ្បេីងខ្លាំង ពេលនេះនាយកំពុងតែខឹងហេីយនាយខឹងគឺដូចសាតានចឹងកែវភ្នែកក៏បានក្រហមសម្លឹងទៅអ្នកនៅទីនេាះធ្វេីអោយពួកគេភ័យអោនមុខចុះមិនហ៊ានមេីលទៅនាយក្រាស់ទេ

"ជុង..អូន.."

"ហ្វីសុីប្រាប់មកអ្នកណាធ្វេីអីប្រពន្ធយេីង "មិនបានអោយថេយ៉ុងនិយាយទាន់ទេ ជុងហ្គុកក៏សួរទៅហ្វីសុីដែលឈរនៅជិតនេាះដោយសម្លេងធ្ងន់ៗ

"គឺនាង លោកម្ចាស់ នាងបានទះអ្នកប្រុសតូច "ហ្វីសុីមិនខ្លះលាក់អីទេ នាងកីចង្អុលទៅអ៊ុនជីដែលឈរជិតនេាះ នាំអោយជុងហ្គុកងាកទៅរកនាងតាមដៃហ្វីសុីចង្អុល ។ពេលដែលត្រូវកែវភ្នែកសាតានមេីលមកបែបនេះ អ៊ុនជីក៏ញ័រដៃញ័រជេីងឈរសឹងមិនត្រង់ អ្នកណាក៏ដឹងថាជុងហ្គុកសាហាវ ឃោឃៅយ៉ាងណា ពេលនាយខឹងម្តងដូចជាតោចឹង អ្នកណាក៏នាយមិនទុកដែរ ។

អំណោយបេះដូង💌 (ចប់)Where stories live. Discover now