Part:50+51

1.6K 99 3
                                    

មួយសប្តាហ៍ក្រោយមក

ថេយ៉ុងបានគេងពេទ្យអស់រយ:ពេលមួយអាទិត្យពេញ ដោយមានការមេីលថែពីសំណាក់អ្នកជាប្តីបានយ៉ាងល្អមិនអោយមានចន្លេាះបន្តិចទ្បេីយ ។ថេយ៉ុងត្រូវបានគ្រូពេទ្យពិនិត្យសព្វគ្រប់ទាំងរាងកាយនិងកូនក្នុងផ្ទៃ ដេីម្បីបញ្ជាក់ថាគេលែងអី ព្រេាះជុងហ្គុកជាអ្នកប្រាប់ពេទ្យអោយពិនិត្យអោយល្អបេីថេយ៉ុងមានបញ្ហាបន្តិចគេនិងធ្វេីអោយមន្ទីពេទ្យនេះលែងមានឈ្មេាះក្នុងប្រទេសនេះជារៀងរហូត ។

ក្រោយគេងនៅពេទ្យអស់មួយអាទិត្យហេីយ ថេយ៉ុងក៏អាចចេញពីមន្ទីពេទ្យបានក្នុងថ្ងៃនេះ ដោយហេតុពេលនេះថេយ៉ុងនិងជុងហ្គុកបានត្រទ្បប់មកវិមានចនវិញហេីយ ។ជុងហ្គុកនាយស្មាក់ចិត្តកាន់អីវា៉ន់ដែលជារបស់ថេយ៉ុងដោយផ្ទាល់ ឯថេយ៉ុងវិញមិនអោយកាន់អីទេ ។

"កូនថេយ៍...អឹម"មកដល់ខាងក្នុងវិមានភ្លាមនេាះអ្នកស្រីចន ក៏ដេីរមករកថេយ៉ុងរួចក៏ចូលទៅអោបកូនប្រសារដោយក្តីស្រទ្បាញ់ជាពន់ពេក ឯថេយ៉ុងក៏បានញញឹមនិងលេីកដៃអោបតបទៅអ្នកស្រីចនវិញផងដែរ

"អស់អីហេីយណាកូនម៉ាក់ "អ្នកស្រីចន

"បាទ ម៉ាក់ " ថេយ៉ុងតបទៅគាត់ដោយស្នាមញញឹម ក្នុងចិត្តពិតជារំភេីបនិងសប្បាយចិត្តជាខ្លាំងរកឯណាបានទៅមានម្តាយក្មេកដ៏ល្អបែបនេះ ។

"ថេយ៍.."យូលីនក៏នៅទីនេាះដែលដូច្នេាះហេីយទេីបគេដេីរមករកថេយ៉ុងអង្អែលក្បាលគេថ្នមៗ សប្បាយចិត្តពេលថេយ៉ុងគេត្រទ្បប់មកវិញ ។កាលពីមុនយូលីនអាចនិងស្រទ្បាញ់ទៅលេីជុងហ្គុកខ្លាំងដល់ថ្នាក់ខឹងស្អប់ថេយ៉ុងដោយគេមិនបានមកធ្វេីអ្វីលេីនាងសេាះ តែពេលនេះនាងដឹងហេីយថាទេាះនាងខំប្រឹងដល់ស្លាប់ទៀតក៏ជុងហ្គុកមិនអាចនិងបែរចិត្តមកស្រទ្បាញ់នាងដែល ដូច្នេះហេីយនាងត្រូវតែបញ្ឈប់ចិត្ត ត្រទ្បប់មករកអ្នកដែលស្រទ្បាញ់នាងវិញ មិនមែននាងស្រទ្បាញ់គេតែម្ខាងទេ ហេីយអីទ្បូវថេយ៉ុងសម្រាប់នាងគឺមិនមែនជាការស្អប់ដូចមុនទេ វាបានក្លាយជាក្តីស្រទ្បាញ់ហេីយតែជាក្តីស្រទ្បាញ់ដោយទុកថេយ៉ុងជាប្អូនប្រុសរបស់នាងម្នាក់ ។

អំណោយបេះដូង💌 (ចប់)Where stories live. Discover now