ចំណាយពេលវេលាមួយព្រឹកទៅលេីរឿងការងារជាច្រេីនមក ក៏ដល់ពេលដែលតហរូវណាត់ជួបជុំនៃគ្រួសារទាំងពីរហេីយ ។ការជួបជុំគ្រួសារនេះគឺបែបលក្ខណផ្ទាល់ខ្លួន គឺអ្នកស្រី រ៉ាលី ជាអ្នកកក់សណ្ធាគារដាច់ទាំងអស់ អ្នកស្រីរ៉ាលី និងកូនប្រុសបានមកដល់មុន ព្រេាះគាត់មិនចូលចិត្តអោយគេចាំទ្បេីយជាពិសេសគឺមិត្តសម្លាញ់គាត់តែម្តង ខានជួបគ្នាយូហេីយត្រូវតែប្រញាប់មកជួបទេីបបាន ទាំងជុងហ្គុកនិងអ្នសកស្រីរ៉ាលី បានអង្គុយនៅតុVIPរងចាំអ្នកដែលណាត់។
"សុំទោសណា ពួកយេីងយឺតបន្តិចហេីយ ព្រេាះស្ទះផ្លូវ "អ្នកស្រី ដាយ៉ុងដេីរមកជាមួយនិងកូនប្រុសពៅ រួចនិយាយទៅអ្នកដែលអង្គុយរងចាំ
"មិនអីទេ "អ្នកស្រី រា៉លីក៏តបទៅវិញដោយទឹកមុខមាំៗ ធ្វេីអោយថេយ៉ុងដែលអ្នកជិតម្តាយមានអារម្មណ៍មិនស្រួល គេគិតថាអ្នកស្រីរ៉ាលី កំពុងមិនពេញចិតហតក្នុងការចាំពួកគេ ចឹងហេីយទេីបទឹកមុខគាត់មិនល្អ ចំណែកអ្នកស្រីដាយ៉ុងគាត់ឃេីញកូនដូចខ្លាចៗគាត់ក៏ចាប់ដៃកូនតិចៗកំអោយគេខ្លាច
"សុខសប្បាយទេ មិត្តចាស់ ?"ពេលដែលអ្នកស្រីដាយ៉ុងនិងថេយ៉ុងអង្គុយចុះហេីយ អ្នកស្រីរ៉ាលីក៏បាននិយាយសួរសុខទុក្ខបែបសម្លេងធ្ងន់ទៅអ្នកស្រីដាយ៉ុង
"សុខធម្មតាទេ ចុះមិត្តចាស់វិញ យ៉ាងមិចដែរ ?"មិនអោយចាញ់គ្នាអ្នកស្រីដាយ៉ុងក៏តបបែសម្លេងធ្ងន់ទៅវិញផងដែរ ពួកគាត់និយាយគ្នាដូចសត្រូវនិងគ្នាទាំងដែលប្រេីពាក្យថាមិត្តចាស់
"ក៏ដូចគ្នា អរ នេះណែនាំតិចចុះ នេះគឺកូនប្រុសយេីងឈ្មេាះ ចន..."
"ចន ជុងហ្គុក !!មិនបាច់ប្រាប់ទេយេីងស្គាល់ហេីយ "អ្នកស្រីដាយ៉ុងបាននិយាយកាត់សម្តីអ្នកស្រីរ៉ាលី ធ្វេីដូចគាត់មិនស្គាល់ចឹង បេីកូនគាត់ល្បីសឹងអី (ការប្រពន្ធម្តង3 )
"អា៎...យេីងស្មានឯងមិនស្គាល់ តែនេះកូនឯងឬស្អាតណាស់ ព្រេាះអីក្មួយ? អាយុប៉ុន្មានហេីយ?"
"ជម្រាមសួរអ្នកមីង ខ្ញុំឈ្មេាះ ថេយ៉ុង អាយុ18ជិត19ឆ្នាំហេីយបាទ "ថេយ៉ុងបានលេីកដៃសំពះនិយាយទៅអ្នកស្រីរ៉ាលីដោយស្នាមញញឹមធ្វេីអោយគាត់ពេញចិត្តគេជាខ្លាំង ហេីយកុំថាតែអ្នកស្រីរ៉ាលី សូម្បីតែជុងហ្គុកដែលអង្គុយទល់មុខគេដោយមិននិយាយអ្វីក៏ពេញចិត្តនិងចរឹតគេដែល មានន័យថាគេរេីសម្ចាស់បេះដូងត្រូវហេីយ
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK