ជុងហ្គុកឈរនៅមាត់ទ្វាស្តាប់សម្លេងកូនយំល្វេីយៗពីក្នុងបន្ទប់សង្គ្រេាះបន្ទាន់ ។មួយសន្ទុះក្រោយមកក៏មានអ្នកគ្រូពេទ្យស្រីម្នាក់បានដេីរចេញពីបន្ទប់សង្គ្រេាះបន្ទាន់ដោយរុញរទេះមួយដែលកំពុងតែមានទារកនៅខាងក្នុងដោយទារកនេាះគឺត្រូវដាក់ក្នុងកញ្ចក់ថ្លាមួយមានអុកសុីសែននៅជាប់ច្រមុះ ។ជុងហ្គុកឃេីញកូនភ្លាមក៏ស្ទុះចូលទៅមេីល ចិត្តជាឪពុកពិតជាខូចចិត្តជាពន់ពេកនៅពេលឃេីញសភាពកូនត្រូវរស់នៅក្នុងកែវនិងដាក់អុកសុីសែនបែបនេះ អ្នកគ្រូពេទ្យនេាះបានរុញរទេះទារកយកចេញទៅទុកអោយជុងហ្គុកនៅឈរសម្លឹងកូនដែលត្រូវគេនាំទៅទាំងខ្ដុកខ្ដួលចិត្តជាខ្លាំង។
"ជុង កូននៅទីនេះសិនទៅម៉ាក់និងប៉ាទៅមេីលចៅបន្តិច ហ៉ឹកៗៗ "អ្នកស្រីគីមនិយាយទាំងយំគាត់អាណិតកូននិងចៅជាពន់ពេក គាត់ឃេីញចៅត្រូវចិញ្ចឹមនៅក្នុងកែវព្រេាះតែកេីតមិនគ្រប់ខែ ឯកូនប្រុសគាត់ក៏នៅក្នុងបន្ទប់ICUនៅទ្បេីយមិនទាន់បានដំណឹងពីសុខឬទុក្ខយ៉ាងណាផង ជាម្តាយនិងជាយាយពិតជាពិបានទទួលយកណាស់
"បាទ...."ជុងហ្គុកពោលទ្បេីងសាលៗព្រេាះគ្មានកម្លាំងអ្វីទ្បេីយ នៅក្នុងខ្លួនគឺគ្មានសេសសល់កម្លាំងអ្វីបន្តិច វាបានខ្សេាះកាន់តែខ្លាំងនៅពេលនាយបានឃេីញកូនរបស់នាយត្រូវចិញ្ចឹមក្នុងកែវដោយមានអុកសុីសែនជាជំនួសសម្រាប់ការរស់នៅ ។
អ្នកស្រីគីមនិងលោកគីមសម្លឹងមុខកូនប្រសារបន្តិចមុននិងនាំគ្នាចាកចេញទៅមេីលចៅដែលត្រូវគ្រូពេទ្យនាំទៅមិញនេះដាក់ក្នុងបន្ទប់កញ្ចក់សម្រាប់ទារក។
"ម៉ាក់ នេះយប់ហេីយម៉ាក់ទៅសម្រាកនៅវិមានវិញទៅ ម៉ាក់ទេីបមកពីអង់គ្លេងហត់ ប្រយ័ត្នឈឺ "អ្នកស្រីចនបាត់ទៅប៉ុន្មានថ្ងៃគឺគាត់ត្រូវទៅអង់គ្លេងគឺទៅមេីលបងប្អូននៅទីនេាះ ប៉ុន្តែគ្រាន់តែគាត់មកវិញក៏លឺដំណឹងថាកូនប្រសារមានគ្រេាះថ្នាក់ដល់ថ្នាក់ចូលមន្ទីពេទ្យទេីបគាត់ប្រញាប់មក គាត់មកទាំងដែលហត់ពីការធ្វេីដំណេីរផងត្រូវហត់មកមេីលកូនប្រសារទៀត ទេីបជុងហ្គុកក៏បានប្រាប់គាត់អោយត្រទ្បប់ទៅសម្រាកនៅវិមានវិញ
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK