ភូមិគ្រឹះផាក
យ៉ុនហ្គីនិងជីមីនបានបណ្តេីរគ្នាចូលក្នុងផ្ទះដោយស្និតស្នាលគឺយ៉ុនហ្គីអោបចង្កេះជីមីនដេីរចូលផ្ទះ ។ទឹកមុខពួកគេពោលពេញដោយស្នាមញញឹមនិងសេចក្តីផ្លូវចិត្ត ។ពួកគេបានដេីរចូលមកក្នុង គ្រាន់តែចូលមកដល់ក្នុងពួកគេក៏ទទួលបានការស្វាគមន៍ដោយលោកដេលីនិងអ្នកស្រីមីរ៉ាដែលអង្គុយនៅសាទ្បុងរងចាំពួកគេ ។
"មកដល់ហេីយឬកូនប៉ា? "សម្លេងស្វាគមន៍របស់លោកដេលីដូចជាខ្យល់មួយមេបក់យកស្នាមញញឹមរបស់ជីមីននិងយ៉ុនហ្គីទៅបាត់ យ៉ុនហ្គីគ្រាន់តែឃេីញទឹកមុខរបស់លោកដេលីគេក៏ប្រលែងដៃពីអោបចង្កេះទៅជាកាន់ដៃនាយតូចវិញ
"អីយ៉ា !! មកហេីយឬ ចឹងប្រញាប់មកអង្គុយមក ប៉ាមានរឿងនិយាយ "សម្លេងនរណាមិនដឹង តែដឹងត្រឹមថាមិនមែនលោកដេលី ម្ចាស់សម្លេងបានដេីរចេញមកដោយមានស្ត្រីវ័យកណ្តាលថេីរមកជាមួយ
"ប៉ា ម៉ាក់ /លោកតា លោកយាយ "ទាំងយ៉ុនហ្គីននិងជីមីននាំគ្នាបេីកភ្នែកធំៗ ក្រោយពេលបានឃេីញវត្តមានលោកមីនហេហ្យុង និងអ្នកស្រីមីន ម្យូរា៉ កំពុងនៅចំពេាះមុខ
(ជីមីនត្រូវហៅម៉ាប៉ាយ៉ុនហ្គីថាជាលោកតាដោយសារលោកដេលីជាកូនរបស់ប្អូនលោកហេហ្យុង ដែលត្រូវជាក្មួយរបស់គាត់ )
"អីយ៉ា ជីមីននិងយ៉ុនហ្គីនៅឈរកាលទេីបមកអង្គុយមក "អ្នកស្រី ម្យូរ៉ាដេីរមកចាប់ដៃពួកគេទាំងពួកនាំទៅរកសាទ្បុងដេីម្បីស្រួលនិយាយគ្នាកំុអោយពួកគេឈររោយជេីង
" ចឹងបេីជុំគ្នាហេីយខ្ញុំក៏ចាប់ផ្តេីមនិយាយមុនចុះ គឺមីន ប៉ាបានលេីកកូនអោយក្មួយម៉ាឌី ចឹងមង្គលការកូននិងក្មួយម៉ាឌីនិងធ្វេីទ្បេីងនៅ3ថ្ងៃក្រោយណា ចំណែកយ៉ុហ្គីវិញ ឯងក៏ត្រូវរៀបការដែល លោកអ៊ំ(ប៉ាយ៉ុនហ្គី )បានរកនារីម្នាក់អោយឯងហេីយហេីយមង្គលការនិងធ្វេីដំណេីរគ្នាជាមួយនិងជីមីន "លោកដេលីបាននិយាយដោយគ្មានយល់ពីចិត្តកូនប្រុសដែលអោនមុខចុះលួចសម្រក់ទឹកភ្នែកដោយស្ងាត់ៗ
"ខ្ញុំមិនព្រមទេ ប៉ាម៉ាក់ បងប្រុសបងថ្លៃ អ្នកទាំងអស់ក៏ដឹងថាខ្ញុំនិងជីមីនស្រទ្បាញ់គ្នាមិចក៏បំបែកពួកយេីង "យ៉ុនហ្គីគេមិនអាចឃេីញមនុស្សដែលខ្លួនស្រទ្បាញ់កេីតទុក្ខបាខបនទេ នាយក៏ងេីបឈរស្រែកទៅកាន់ចាស់ៗដែលនៅចំពេាះមុខដោយការខឹងសម្បារជាខ្លាំង ។ពួកគាត់សុទ្ធតែដឹងហេីយថានាយនិងជីមីនបានស្រទ្បាញ់គ្នា មិចក៏នៅបំបែកគេទៀត ។
YOU ARE READING
អំណោយបេះដូង💌 (ចប់)
Fanfictionជាមេម៉ាហ្វៀម្នាក់ដែលឃោឃៅ ឈាមត្រជាក់ សម្តីគម្រួសគម្រេីយនិងមានប្រពន្ធដល់ទៅ3 ប៉ុន្តែបែរជាមកលង់ស្នេហ៍ក្មេងប្រុសដែលមានចរឹតដូចកូនក្មេងទៅវិញ ។ TK💜 JK:Top ⬆ Tae:bottom ⬇ by :Novel TK