នាយកម្លោះបានរត់ឡើងទៅតាមរាងល្អិតទៅក្នុងបន្ទប់ដែលកំពុងសង្ងំអង្គុយសង្កក់នៅមុខកញ្ចក់ទាំង
ទឹកមិនអន់ចិត្ត។«ឆានវ៉ូ»នាយដើរទៅជិត
«ចេញទៅអ្នកណាឲ្យលោកចូលមកបន្ទប់ខ្ញុំ»ស្រែក
«អូនកុំខឹងនិងអ្នកម៉ាក់អីណា»
«គាត់ស្រែកដាក់ខ្ញុំ ក៏ព្រោះតែលោក...ហឹកៗ»
«បង...បងសុំទោសកុំយំអីណា»នាយដើរទៅជិតដើម្បីលួងលោមតែត្រូវអាក់ដំណើរ
«ហឹកៗ...ចេញទៅ ផូស»ដោយមិនស្តាប់រាងរូចនាយនៅតែដើរទៅរក ឯរាងល្អិតឃើញបែបនៅក៏ស្រវ៉ាអ្វីមិនដឹងនៅលើតុរឹងៗមកគុបត្រូវក្បាលនាយទាំងមិនដឹងខ្លួន
«អួយ...»សម្លេងស្រែកនាយធ្វើឲ្យរាងល្អិតងាក់ទៅមើលនាយភ្លាមៗ ឯក្បាលនាយចាប់ផ្តើមមានឈាមតិចៗ
«លោក ខ្ញុំ...ខ្ញុំ»ដោយឃើញនាយយកដៃខ្ទបក្បាលហើយមានឈាមចេញមកទៀតធ្វើឲ្យរាងល្អិតបើកភ្នែកធំៗនិងមានអារម្មណ៍ភិតភ័យ ហើយរកដើរទៅជិតនាយតែក៏
«ក៏បាន...បងទៅវិញហើយ»ថាហើយនាយក៏ដើរចេញទៅបាត់ទាំងក្បាលមានឈាមទុកឲ្យរាងល្អិតអត់បារម្មណ៍មិនបានហើយក៏មានអរម្មណ៍ថាខ្លួនឯងមានកំហុសជាខ្លាំង
«ហឹកៗៗ...ខ្ញុំគុបគេខ្ញុំ...ម៉ាក់ក់ក់ក់»ស្រែក
«យ៉ាងមិចកូនមិចក៏ស្រែឮម្លេះ?»រាងចំណាស់ក៨រត់មកខាងលើបន្ទប់រាងល្អិតភ្លាមៗពេលឮសម្លេងស្រែក ហើយគាត់ក៏មិនដឹងថានាយកម្លោះដេស៊ូទៅវិញបាត់ដែរ
«ម៉ាក់...ខ្ញុំ ខ្ញុំបានធ្វើឲ្យគេមានរបួស ហឹកៗ»រត់ទៅឱប
«អ្នកណា...អ្នកណាមានរបួស?»
«គឺ...ដេ ដេស៊ូ កូនបានគុបគេត្រូវក្បាល»និយាយដល់ត្រឹមនេះរាងល្អិតក៏ឱនមុចចុះ
«នេះកូនធ្វើឲ្យគេមានរបួស ហេ៎?»
«.....»ងក់ក្បាល
«ហឹកៗ...ម៉ាក់គេអាចនឹងខឹងកូនទេ?»
«ខឹង...ខឹងខ្លាំងទៀតផង កូនដឹងទេគេមានគម្រោងចង់ចូលស្តីកូនទៀតផង តែបើកូនធ្វើបែបនេះហើយ ម៉ាក់មិនដឹងថាគេចង់ទៀតឬអត់ទេ»រាងចំណាស់និយាយទាំងសម្តីដូចពិតប្រាកដ ធ្វើឲ្យរាងល្អិតចាប់ផ្តើមភ័យ ភ័យខ្លាចនឹងនាយកម្លោះដេស៊ូខឹងហើយខ្លាចនាយកម្លោះដេស៊ូឈប់មានគម្រោងចូលស្តីខ្លួនទៀត អេស...តែយើងមិនស្រលាញ់ផងមិចយើងត្រូវខ្វល់
YOU ARE READING
Appaបម្រើ |Complete✓|
ActionFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...