បន្ទាប់ពីញុាំអាហារពេលល្ងាចរួចអ្នកគ្រប់គ្នាក៏នាំគ្នាអង្គុយនិយាយគ្នាលេងនៅបន្ទប់ទទួលភ្ញៀវ ជជែកពីរឿងនេះរឿងនោះធ្វើឲ្យភាពសប្បាយរីករាយពេញភូមិគ្រឹះ។
«លោកប៉ាខ្ញុំគិតថា ខ្ញុំចង់រៀបការនៅ២ខែក្រោយនេះ»យ៉ុងជុងនិយាយឡើងប្រាប់ទៅកាន់ជុងហ្គុកឯអ្មកគ្រប់គ្នាឮហើយភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសគឺស៊ាវចា
«យ៉ុងជុង!!វាលឿនពេកហើយអូន....»ស៊ាវចា
«វាមិនលឿនទេ គឺបងឆាប់ការព្រោះចង់មានចៅឲ្យវង់ត្រគុលយើង»យ៉ុងជុង
«ឆ្គួត!!មើលនិយាយចុះ»និយាយឮបែបនេះមុខក្រហមព្រោះតែអៀន
«ហិសៗៗ...មែនហើយឆាប់ការក៏ល្អដែរ ព្រោះប៉ាចង់ពរចៅ»ដេស៊ូ
«បងទាល់អាលរៀបការបានទេ ចាំខ្ញុំរកសង្សាបានសិន»ថេហ្យុន
«គ្មានអ្នកណាយកបងទេ បើមួយថ្ងៃៗចាយលុយដូចក្រដាសនោះ»យ៉េជី
«ឯងបិទមាត់ភ្លាមទៅយ៉េខ្ជី!!»ថេហ្យុន
«អូនយកសង្សារមកធ្វើអី ហើយពាក់ពានអីនឹងពិធីការរបស់បង?»យ៉ុងជុង
«យកមករាំជាមួយ ក្នុងពិធីការសង្សារចាស់»ថេហ្យុន
«គឺ...បងសុំទោស»ស៊ាវចាឮបែបនេះក៏និយាយទាំងឱនមុខព្រោះគិតថាថេហ្យុនប្រហែលជាខឹងខ្លួនមិនខាន
«ហិសៗៗ...ខ្ញុំនិយាយលេងទេបងស៊ាវចា»ថេហ្យុននិយាយទាំងសើច ធ្វើឲ្យអ្នកនៅទីនេះរាងធូទ្រុងបន្តិច ព្រោះខ្លាចថារាងតូចនៅគិតពីរឿងគេពីមុន
អ្នកគ្រប់គ្នានិយាយនិយាយគ្នា ខុសតែយ៉ុងជេមិននិយាយអ្វីសោះក្នុងចិត្តចេះតែបារម្ភអ្នកដែលនៅផ្ទះម្នាក់ឯង ខ្លាចថារាងល្អិតនឹងភ្ញាក់មិនបានឃើញគេ ណាមួយពេលនេះម៉ោងជិត៨ហើយ ល្មមជាពេលដែលរាងល្អិតអាចភ្ញាក់អស់ជាត់ថ្នាំ។
«កូនគិតអីមែនទេ!!យ៉ុងជេ»ថេហ្យុងដែលឃើញកូនប្រុសអង្គុយធ្មឹងៗបែបនេះរាងតូចសួរតិចៗឮតែ២នាក់
«គឺគ្មានទេAppa ខ្ញុំគ្រាន់តែចង់ត្រឡប់ទៅវិញប៉ុណ្ណោះ»យ៉ុងជេ
«ចង់ត្រឡប់ទៅវិញ?ម៉េចក៏លឿនម្លេះ Appaនឹកកូនណាស់គេងនៅទីនេះមួយយប់ទៅយ៉ុងជេ»ថេហ្យុង

YOU ARE READING
Appaបម្រើ |Complete✓|
БоевикFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...