ភាគទី៦១

2.6K 217 8
                                    

គ្រាន់តែឮបែបនេះម្តាយកូនទាំង២ក៏មើលមុខគ្នា ទាំងងើយឆ្ងល់។

«ក្មួយនិយាយថាមិច?អ្នកណាមិនឲ្យក្មួយទាក់ទងជាមួយអ្នកណា?»អ្នកស្រី

«អ្ហឹកៗ...គឺបងប្រុស»ថេហ្យុន

«យ៉ុងជេមែនទេ?»អ្នកស្រី

«អត់ទេ!!គឺបងយ៉ុងជុង»ថេហ្យុន

«នេះយ៉ុងជុងត្រឡប់មកវិញហើយ?»នាយកម្លោះនិយាយខ្សឹបៗម្នាក់ឯង

«ក្មួយឈប់យំទៅណា មោះចូលទៅខាងក្នុងជាមួយអ៊ុំ»ថាហើយរាងវំណាស់ក៏ចូលទៅលើកកាយតូចដែលអង្គុយនឹងដី ឯរាងតូចក៏លើកដៃជូតទឹកភ្នែកហើយងើបតាមសម្ដីរបស់គាត់

«ម៉ាក់នាំថេហ្យុនចូលទៅក្នុងចុះ ខ្ញុំយកឡានទៅទុកសិន»ថាហើយនាយកម្លោះក៏ដើរទៅរកឡានរបស់ខ្លួនវិញ ហើយបើកទៅម្ខាងនៅផ្ទះដែលជាកន្លែងចតឡាន។វាជាកម្លាំងញើសឈាមរបស់គេប្រឹងរយៈពេលអស់ជាច្រើនឆ្នាំតាំងចប់មហាវិទ្យាល័យ។គេសុំឲ្យជុងហ្គុកឈប់ទំនុកបម្រុងគេបន្តទៀតហើយគេក៏ប្រឹងរកការងារធ្វើ ធ្វើឲ្យជីវភាពប្រសើរជាងមុន ហើយនាយក៏លែងឲ្យម្តាយរបស់គេធ្វើការអ្វីទៀតដែរ។

ខាងក្នុងផ្ទះ

«មោះក្មួយអង្គុយសិនទៅ»រាងតូចដាក់គូទអង្គុយចុះតាមសម្តីមនុស្សចាស់ គេមើលឆ្វេងមើលស្តាំនៅក្នុងផ្ទះព្រោះតែមិនដែលឃើញ។

«ចាំអ៊ុំ ទៅធ្វើទឹកផ្លែឈើឲ្យក្មួយញុាំណា៎»អ្នកស្រី

«មិនបាច់ទេអ៊ុំស្រី...ទុកឲ្យខ្ញុំជាអ្នកទៅធ្វើវិញ»ថេហ្យុននិយាយទាំងជូតទឹកភ្នែកឲ្យស្អាត់

«ក្មួយជាភ្ញៀវ ចឹងអ៊ុំត្រូវតែជាអ្នកធ្វើ មិនអីទេ»

«តែអ៊ុំស្រីជាមនុស្សចាស់ ទុកឲ្យជាអ្នកធ្វើក៏បាន»

«អឺររ...»អ្នកស្រីប្រុងនិយាយតែសម្តីកូនប្រុសគាត់ក៏បាននិយាយកាត់

«ម៉ាក់កុំឃាតថេហ្យុនអី ឲ្យគេធ្វើចុះ»នាយនិយាយទាំងមកអង្គុយជិតម៉ាក់របស់គេ ព្រោះគេដឹងថាមនុស្សនៅបើគេចង់ធ្វើអ្វីហើយគេត្រូវតែធ្វើ

«ហឹស!!ក៏បាន ចង្ក្រាននៅខាងនោះ»រាងចំណាស់ចង្អុកទៅខាងស្តាំបង្ហាញ់ទៅរាងតូច

Appaបម្រើ  |Complete✓|Where stories live. Discover now