កាត់មកដល់ដល់ពេលល្ងាចជាពេលដែលរាងក្រាស់បានត្រឡប់មកពីជប៉ុនវិញ ដោយមានកូនប្រុសជាទីស្រឡាញ់់អង្គុយចាំនៅក្នុងភូមិគ្រឹះ។
ងុឺត
សម្លេងហ្វា្រងឡានដ៏ទំនើបពណ៌ខ្មៅដោយមានស្លាក់លេខពណ៌ក្រហមក្រម៉ៅដែលបញ្ជាក់ថានេះជាឡានរបស់ត្រកូលចន ដែលបានឈប់នៅមុខភូមិគ្រឹះចនដែលជាកម្មសិទ្ធិរបស់ខ្លួន
«ប៉ាៗ...ពូថេយ៌ ប៉ាៗមកដល់ហើយ»គ្រាន់តែសម្លេងឡានឈប់មុខភូមិគ្រឹះភ្លាម កម្លោះតូចក៏បានរត់ទទួលរាងក្រាស់ភ្លាមៗ ដោយមិនភ្លេចហៅរាងតូចទៅជាមួយ
«អ្នកប្រុសតូច មួយៗប្រយ័ត្នដួលណា»ថេហ្យុង
«ប៉ាៗ»
«អា...កូនប្រុសប៉ា សឺត*នឹកណាស់»គ្រាន់តែចុះពីលើឡានភ្លាមរាងក្រាស់ក៏រហ័សដើរទៅលើកពរកម្លោះ
តូចដាក់លើកចង្អេះ ដោយមិនភ្លេចផ្តល់ស្នាមថើបទៅលើថ្ពាល់មួយខ្សឺតឡើយ«កូន ក៏នឹកប៉ាដែរ សឺត*»ថើបតបទៅវិញ
«ប៉ាមិននៅ កូនមានបង្ករឿងដែរទេ»រាងក្រាស់និយាយបណ្តើរដើរចូលទៅក្នុងភូមិគ្រឹះបណ្តើរដោយមានកម្លោះតូចក្នុងដៃ ឯនាយតនក៏កាន់កាបូប
ខោវអាវមកតាមពីក្រោយ។ចំណែកឯរាងតូចឃើញបែបនេះក៏ដើរទៅយកកាបូកពីដៃនាយតន យកមកកាន់វិញម្តង«អត់ទេ កូនមិនបានបង្ករឿងទេ បើមិនជឿប៉ាៗសួរពូថេយ៌ក៏បាន»យ៉ុងជុង
«អឺ....»ថេហ្យុង
«ប៉ាជឿសិនក៏បាន សឺត*»
«ប៉ា ចុះឯណារបស់របរ របស់កូននោះ»
«មិនភ្លេចសោះ ណ៎»
«មិនភ្លេចទេ ព្រោះរបស់សំខាន់ ហិសៗ»
«ប៉ាឲ្យគេទុកនៅក្នុងគូទឡាន មិនបានយកមកទេ ចាំប៉ាឲ្យគេទៅយកឲ្យណា»
«បាទ...»
«អ៊ុំជុង ចុះរបស់អូនវិញនោះ»ភ្លាមនោះអាល្អិតស៊ាវចា
មកពីខាងណាមិនដឹង ក៏មកទាញជាយអាវរបស់រាងក្រាស់តិចៗ ឯរាងក្រាស់ក៏ងាក់ទៅមើលការហៅរបស់ក្មួយ«អូ...ស៊ាវចារបស់ក្មួយក៏នៅជាមួយបងដែរ ចាំឲ្យគេទៅយក»និយាយរួចរាងក្រាស់ក៏ឲ្យអ្នកបម្រើ២ ៣នាក់ទៅយករបស់របរក្មេងៗចូលមកភូមិគ្រឹះ ដោយមានក្មេងៗក៏រត់ទៅតាមអ្នកបម្រើពីក្រោយផងដែរ
STAI LEGGENDO
Appaបម្រើ |Complete✓|
AzioneFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...