•ភូមិគ្រឹះចន
នៅក្នុងភូមិគ្រឹះឯណោះវិញពេលនេះ លើតុអាហារមានសមាជិកចំនួន៥នាក់ដែលកំពុងអង្គុយញុាំអាហារថ្ងៃត្រង់ជាមួយគ្នា ដោយជុងហ្គុកអង្គុយនៅ
កៅអីមេគ្រួសារហើយក្មេងអង្គុយខាងស្តាំនាយឯនាយដេស៊ូនឹងឆានវ៉ូអង្គុយនៅខាងឆ្វេងដៃនាយ។«កូនរស់នៅទីនោះ យ៉ាងមិចដែរយ៉ុងជុង»ដោយឃើញស្ងាត់ល្អពេក ជុងហ្គុកក៏ឈ្លាតឱកាសទៅនិយាយជាមួយយ៉ុងជុង
«គឺ ធម្មតា»យ៉ុងជុងនិយាយទាំងមិនមើលមុខរាងក្រាស់ នឹងដួសបាយញុាំធ្វើប្រងើយ
«ចុះ...ហេតុអ្វីកូនមកលឿនវិញម្លេះ ក្រែងនៅរៀនឲ្យចប់វិទ្យាល័យសិនមិនចឹង»
«ដំបូងខ្ញុំក៏គិតចឹងដែរ តែ...ខ្ញុំមកនេះគឺខ្ញុំមកជួប
Appaរបស់ខ្ញុំ»ពាក្យចុងក្រោយយ៉ុងជុងនិយាយទាំងមើលមុខរាងក្រាស់ចំៗ«ក...កូននិយាយអី?»
«ហឹស...ប៉ាគួរតែដឹងហើយ ថាប៉ាបានធ្វើអី្វ នេះកុំតែ
ខ្ញុំជំរឹតសួរយាយដោះខ្លាំងទេ កុំអីប្រហែលជាខ្ញុំមិនដឹងរហូតហើយថាម៉ាក់របស់ខ្ញុំជានរណា»យ៉ុងជុង«យ៉ុងជុង...ប៉ា»
«ខ្ញុំឆ្អែតហើយ»ថាហើយគេក៏ងើបដើរចេញពីតុអាហារ
សម្តៅទៅបន្ទប់គេបាត់ទៅ«Hyung!!»ដេស៊ូ
«មកពីយើងមែនទេ?ឯងនិយាយទៅមកពីយើងមែនទេ»ជុងហ្គុក
«អត់ទេHyung!!ស៊ាវចាកូនញុាំឆ្អែតហើយទៅលេងខាងក្រៅសិនទៅ»ដេស៊ូ
«បាទ»ថាហើយមាឌល្អិតក៏ដើរចេញបាត់ទៅ តែនរណាទៅដឹងនោះថាមាឌល្អិតចិត្តធំម្នាក់នេះលួចឡើងទៅខាងលើ សម្តៅទៅបន្ទប់យ៉ុងជុងទៀត
«Hyung!!កុំគិតច្រើនអី...គេប្រហែសជាអន់ចិត្តនឹងHyungប៉ុណ្ណោះ ដែលលាក់បាំងរឿងនោះពីគេ»
«តើយើងគួរធ្វើយ៉ាងមិចទៅ?»
«គ្មានអី ក្រៅពីតាមរកថេហ្យុងទេ»
«អស់រយៈប៉ុន្មានឆ្នាំហើយដែលយើងតាមរកនោះ គឺសូម្បីតែស្រមោលក៏យើងរកមិនឃើញដែរ»គេនិយាយទាំងអស់សង្ឃឹម អ្នកណាថាគេមិននឹកនោះ
ធ្លាប់តែយប់ឡើងអុីកឺកគ្នា ពេលនេះក៏ស្ងាត់ឈឹង
YOU ARE READING
Appaបម្រើ |Complete✓|
ActionFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...