ភាគទី៧៥

1.1K 120 2
                                    

រាងតូចធ្វើក៏ព្រោះតែគេខ្លាចថាប៉ារបស់គេឲ្យស្តីគ្មានអ្នកជួយ ទើបទាញនាយហូស្យុងមកការពារខ្លួនគេបែបនេះ។អង្គុយបានមួយសន្ទុះក៏មានសម្លេងឡានមកឈប់ចតមុខភូមិគ្រឹះបញ្ជាក់បានថាជុងហ្គុក ថេហ្យុង និងយ៉ុងជុងត្រឡប់មកវិញហើយ។

«ចន ថេហ្យុន!!»គ្រាន់តែចុះពីលើឡានភ្លាមនាយកម្លោះយ៉ុងជុងស្រែហៅឈ្នោះរាងតូច ឮលាន់ពេញភូមិគ្រឹះ ធ្វើឲ្យម្ចាស់សាម៉ីខ្លួនភ័យភ័យភ្លាមៗ នេះប្អូនគេថាមុនខុសនោះទេ

«ហឹកៗៗ...បងប្រុសមកហើយ លោកកុំទៅណាអី»រាងតូចនិយាយទាំងឱបដៃនាយហូស្យុងជាប់

«ថេហ្យុនអ្នកណាបង្រៀនអូន ឲ្យទៅបង្ករឿងនៅក្នុងផ្សារបែបនេះ»យ៉ុងជុងនាយបន្ថយសម្លេងមកបន្តិច

«មកពីនាក់ម្តាយកូននោះមុនទេ ដែលមកនិយាយដាក់អូនមុន ហើយថែមទាំងនិយាយពីគ្រួសារយើងទៀតផង»ថេហ្យុន

«តែយ៉ាងណា អូនក៏មិនគួរទៅលុកមាត់ជាមួយនឹងគ្រួសារនោះដែរ»យ៉ុងជុង

«ហេតុអី?មកនាងម៉ូណានោះជាអ្នកមកនិយាយដាក់អូនមុន»

«នាងមករករឿងអូនមុន?»យ៉ុងជុងសួរបញ្ជាក់

«បាទ!!បងមិនជឿសួរហូស្យុងទៅ»

«គឺ...ខ្ញុំ...ខ្ញុំក៏មិនដឹងរឿងច្បាស់ប៉ុន្មានដែរព្រោះពេលនោះខ្ញុំទៅទិញអីឲ្យថេហ្យុនញុាំ»ហូស្យុងនិយាយទាំងសម្លឹងមុខអ្មកគ្រប់គ្នា

«អឹម!!នេះឯងនាំប្អូនយើងទៅដើរផ្សារមែនទេ?»យ៉ុងជុងងក់ក្បាល ហើយក៏ចោទសួរទៅនាយហូស្យុងវិញ

«គឺអូនជាអ្នកបបួលគេ»ថេហ្យុន

«ថេហ្យុន!!នេះហូស្យុងមានអាយុស្មើនឹងបងប្រុសកូនណា៎ និយាយឲ្យគោរពគេបន្តិចទៅ»ជុងហ្គុក

«អឹម!!កូន....»រាងតូចមើលមុខហូស្យុងបន្តិច

«បានហើយ...ឯងជួយអង្គុយឲ្យឆ្ងាយពីប្អូនយើងបន្តិចទៅ»ដោយឃើញថេហ្យុនអង្គុយជិតហូស្យុងពេក យ៉ុងជុងក៏ដើរទៅអង្គុយចន្លោះកណ្ដាលពួកគេទាំង២ ឯហូស្យុងក៏អ្វើមុខមីងមាំងទាំងមិនយល់

«បងប្រុស!!»ថេហ្យុន

«អូនក៏ចឹងដែរ កុំនៅជិតគេពេក គេមើលមកមិនល្អទេ!!»

Appaបម្រើ  |Complete✓|Nơi câu chuyện tồn tại. Hãy khám phá bây giờ