ភាគទី៨១

2.2K 137 2
                                        

បកមកមើលលោកវ៉ាងវិញ បន្ទាប់ពីឮកូនចៅថាចាប់បានប្រពន្ធចន ជុងហ្គុកហើយ គាត់callទៅជុងហ្គុកភ្លាម ដោយមិនបានទៅមើលនៅទីតាំងដែលចាប់ពួកគេទុកឡើយ។ហើយពេលនេះគាត់កំពុងតែធ្វើដំណើរទៅទីតាំងនោះដែលបានណាត់ជួបជាមួយនឹងជុងហ្គុក។

«លោកវ៉ាង!!អ្នកនាង»អ្នកលេងទាំងអស់

«អឹម!!ឯណាមនុស្ស?»លោកវ៉ាងចុះពីលើឡានទាំងមាននាងក្រមុំម៉ូណាចុះមកជាមួយ

«ក្នុងខាងក្នុងលោកវ៉ាង អញ្ជើញមកខាងខ្ញុំមក»បុតសក៏ដើរនាំមុខផ្លូវ

ក្រាក~~~

ទ្វារបើកឡើងបានឃើញមនុស្សបីនាក់កំពុងតែជាប់ខ្សែចំណងជើងចំណងដៃ។

«លោកប៉ា បងស្រី...ហឹកៗ»គ្រាន់តែឃើញមុខពីរឪកូននោះភ្លាមរាងល្អិតក៏ស្រែកហៅអ្នកទាំង២ភ្លាមៗ ឯថេហ្យុងនិងថេហ្យុនក៏មើលមុខស៊ូវី

«គឺឯង...ឯងមកបានយ៉ាងមិច?»នាងម៉ូណានិយាយទាំងភ្ញាក់ផ្អើលពេលឃើញប្អូនប្រុសសម្អប់នៅទីនេះ

«គឺមកពីពួកខ្ញុំមិនថាមួយណាជាបនរពន្ធលោកចន ទើបខ្ញុំចាប់មកទាំង៣នាក់ទៅ»

«ហឹស!!នេះរត់ពីផ្ទះទៅនៅជាមួយគ្រួសារគេមែនទេ?អាកូនចង្រៃ»លោកវ៉ាងទាំងចង្អុលមុខកូន

«ហឹកៗៗប៉ា ពួកគេចាប់ខ្ញុំមកពួកស្រាយខ្សែឲ្យខ្ញុំបន្ទិចមក ខ្ញុំឈឺណាស់»

«ប៉ាមិនបាច់សួរមនុស្សឆ្គួតទេ»ម៉ូណា

«យកគេលែងនៅខាងក្រៅទៅ ព្រោះគេគ្មានប្រយោជន៌»លោកវ៉ាង

«បាទ លោកវ៉ាង»លោកវ៉ាងនិយាយ បិរសនោះឮហើយក៏ដើរទៅស្រាយចំណងរាងល្អិត

«ប៉ា...កុំយកខ្ញុំទៅផ្ទះវិញអីខ្ញុំខ្លាចម៉ាក់វៃខ្ញុំទៀត ហឹកៗៗ»បន្ទាប់ពីបានគេដោះលែងហើយរាងល្អិតក៏រត់ទៅឱបជើងលោកវ៉ាង

«ហុឺយ...ចេញទៅ យើងគ្មានកូនឆ្គួតដូចជាឯងនោះទេ ចេញទៅ»លោកវ៉ាង

ព្រុស'~~/រាងល្អិតត្រូវដួលភ្លាមៗ

«ហឹកៗ...ប៉ា បងស្រី»ស៊ូវី

«នាំវាចេញទៅ»នាងម៉ូណានិយាយទាំងធុញ

«បាទ...ឆាប់មកនេះ»បុរសម្នាក់នោះក៏ទាញដៃទៅខាងក្រៅ

Appaបម្រើ  |Complete✓|Where stories live. Discover now