ភាគទី១០

3.8K 189 0
                                    

+12ថ្ងៃត្រង់

«ហឹមម...»

«ភ្ញាក់ឡើង ដល់ម៉ោងញុាំបាយហើយ»ដោយឃើញរាងតូចរើក៏គិតថារាងតូចប្រហែលជាភ្ញាក់ហើយ

«លោកម្ចាស់»គ្រាន់តែបើកភ្នែកភ្លាមគេក៏រាងផ្អាល់ដែរព្រោះគែកំពុងនៅលើដៃរាងក្រាស់ នេះគាត់ឲ្យខ្ញុំគេងនៅលើដៃគាត់រហូតឬ

«ឆាប់ទៅ...លុបមុខមាត់ទៅ យើងបានកម្មងអាហារមកហើយ»ឮតែភ្លាមគេក៏ងើបពីរាងក្រាស់ហើយដើរទៅបន្ទប់ទឹក និងដើរចេញមកវិញដោយមានរាងក្រាស់អង្គុយចាំលើសាឡុង រៀបចំអាហារលើតុចាំជាស្រេច

«ឆាប់មកអង្គុយមក....»ឮហើយរាងតូចក៏ដើរទៅអង្គុយក្បែររាងក្រាស់ តែមិនជិតពេកទេ

«អាយយ...លោកម្ចាស់»អង្គុយសុខៗរាងតូចត្រូវបានរាងក្រាស់លើមកអង្គុយលើភ្លៅភ្លាមៗធ្វើឲ្យគេភ្ញាក់មិនតិចទេ

«យ៉ាងមិច»

«ខ្ញុំ...ខ្ញុំអង្គុយនៅលើសាឡុងបាន»

«មិនបាច់ អង្គុយបែបនេះហើយ...ឆាប់ញុាំទៅ ត្រជាក់អស់ហើយ»ថាហើយនាយក៏កាន់ស្លាប់ព្រាបញ្ចុករាងតូច

«ខ្ញុំញុាំខ្លួនឯងបាន លោកម្ចាស់»

«ហា...មាត់»ដោយក្រសែរភ្នែកគម្រាម រាងតូចក៏ព្រមបើកមាត់ញុាំទាំងបង្ខំ

«លោកម្ចាស់មិនពិសាទេឬ?»ដោយឃើញនាយបញ្ចុះខ្លួនអស់មួយសន្ទុះ មិនឃើញញាំខ្លួនឯងទើបរាងតូចដាច់ចិត្តសួរទៅនាយទាំងឱនមុខចុះ

«យើងមិនទាន់ឃ្លាន »

«លោកម្ចាស់ ខ្ញុំឆ្អែតហើយ»ញុាំមួយសន្ទុះគេពោលពាក្យឆ្អែតភ្លាមៗព្រោះតែរាងក្រាសបង្ចំគេឲ្យញុាំរហូត
មិនទាន់ទំពៀរអស់ផងក៏បញ្ចុះថែម ចង់អួលម្តងៗមិនដឹងប្រញាប់ទៅណាទេ

«ឯងញុាំតិចម្លេះ ទើបតែអស់២ចាន់ទេ»ស្លាប់ហើយ២ចាន់ រាល់ដងគេញុាំតែ១ចានចង់ហលចុះទម្រាំ២ចានទៀតនោះ

«គឺ...ខ្ញុំឆ្អែតមែនលោកម្ចាស់»

«អឹម...ញុាំទឹកទៅ»នាយក៏លើកែវទឹកឲ្យរាងតូចផឹក
ហើយក៏ដាក់រាងតូចចុះឲ្យអង្គុយលើសាឡុង

«អង្គុយនៅទីនេះហើយ យើងទៅធ្វើការបន្ត ណេះ laptop មើលសិនទៅ»នាយដើរទៅlaptopឲ្យរាងតូចមើល តែត្រូវរាងតូចក្រវ៉ាក្បាលបដិសេធ

Appaបម្រើ  |Complete✓|Donde viven las historias. Descúbrelo ahora