ភាគទី៤២ ភាគបញ្ចប់

6.5K 445 40
                                    

យប់

ពេលរាត្រីប្រមាណម៉ោង៧ពួកគេនាំគ្នាចុះមកទទួល
ទានអាហារជុំគ្នា ដោយមានតន្ត្រីប្រគំកំដរអារម្មណ៍
ពួកគេទៀតផង។បន្ទាប់ពីអាហាររួចហើយភ្លេងក៏
ចាប់ផ្ដើមលេងបទរ៉ូមែនទិច ជាបទរាំSlow ដេស៊ូ
ក៏បានបបួលប្រពន្ធរបស់ខ្លួនឡើងរាំនៅចំកណ្តាល
កប៉ាល់តែម្តង ជុងហ្គុកឃើញបែបនេះក៏ដើរចូលទៅ
អូសដៃរាងតូចថេហ្យុងដែលកំពុងអង្គុយមើលដេស៊ូ
និងឆានវ៉ូឡើងរាំ ចូលមករាំជាមួយគេដែរ។

«ល...លោកខ្ញុំមិនចេះរាំទេ»ថេហ្យុង

«ចាំយើងបង្រៀន»រាងក្រាស់និយាយទាំងខ្សឹបៗហើយក៏ទាញដៃរាងតូចដាក់លើស្មានាយម្ខាង ហើយម្ខាងទៀតត្រូវនាយចាប់យ៉ាងណែន គេក៏លើកដៃឱបចង្អេះរាងតូចឲ្យខិតមកជិតគេបន្តិច ហើយរាំតាមចង្វាក់បទភ្លេង បទperfect

«Wow loyណាស់ ផាច់ៗៗ»ក្មេងៗឃើញបែបនេះក៏នាំគ្នាទះដៃ

«អឺរ...តើឯងអាចឡើងរាំជាមួយយើងបានទេ?»នាយ
តន ក៏ងើបឈរលាតបាទដៃស្នើសុំទៅនាយតូចឆេយ៉ាង សង្ឃឹមថាគេមិនបដិសេធទៅចុះ

«អឹមម...»គេលើកដៃអេស ចង្អឹង ក

«ទៅៗ...ពូឆេ»ថេហ្យុន

«មែនហើយៗៗ»ក្មេងៗ

«ហិសៗ...ក៏បាន»គេក៏ដាក់ដៃរបស់ខ្លួនទៅបាទដៃ
នាយតនហើយដើរទៅក្នុងវង់ជាមួយនឹងគេដែរ

ពួកគេទាំង៣គូរនាំគ្នារាំតាមបទភ្លេង បានមួយភ្លែត
ក៏មានអ្នករាំប្រុសស្រី ៤ ៥គូរប្រចាំលើ កប៉ាល់មកចូលរួមជាមួយពួកគេដែរ ដោយក្រុមរាំទាំងអស់នោះ
បានរាំជុំវិញពួកគេ។

ចំណែកឯគូTaekookវិញពេលនេះកែវភ្នែក២គូរសម្លឹងមើលមុខគ្នាទៅវិញទៅមក ប្រកបដោយកែវភ្នែកស្រទន់ ដូចជាមានរឿងអ្វីដែល
ពួកគេទាំង២ចង់់និយាយប្រាប់គ្នា។

ពួកគេនាំគ្នារាំចប់ពីបទមួយចូលបទមួយ រហូតដល់
ម៉ោង៩ទើបបបែកគ្នាទៅបន្ទប់សម្រាក់រាងខ្លួន។
ក្មេងៗគេងជាមួយគ្នាក្នុងបន្ទប់តែមួយ ដេស៊ូឆាវ៉ូ
នាយតនឆេយ៉ាង ឯTaekook គឺគេនៅបន្ទប់ខាងលើ
គេបង្អស់ដែលមានតែមួយបន្ទប់។

ក្នុងពេលដែលជុងហ្គុកចូលក្នុងបន្ទប់ទឹក ថេហ្យុងបានចេញមកខាងក្រៅ ដើម្បីស្រូបយកអាកាសធាតុ។

Appaបម្រើ  |Complete✓|Nơi câu chuyện tồn tại. Hãy khám phá bây giờ