ភាគទី៥៤

3.7K 242 13
                                    

ស្នាមញញឹមក៏ធ្លាប់មកជាស្រពោនវិញពេលអ្នកដែល
បើកទ្វារចូលមកមិនមែនជារាងក្រាស់ បែបជាកូនប្រុសច្បងរបស់គេទៅវិញ។

«Appa»យ៉ុងជុង

«យ៉ុងជុង...កូនមកមានការអ្វីមែនទេ?»រាងតូចនិយាយទាំងប្រឹងញញឹមដាក់កូន

«ខ្ញុំមកគេងជាមួយAppa»និយាយរួចយ៉ុងជុងក៏ដើរ
ឡើងទៅគេងលើគ្រែជាមួយរាងតូច

«មិនអីទេ បន្តិចប៉ារបស់កូនត្រឡប់មកគេងជាមួយAppaវិញហើយ»

«លោកប៉ាសម្រានលក់ជាមួយថេហ្យុននិងយ៉ុងជេ
បាត់ហើយ»

«.....»រាងតូចមិនមាត់ តែក្នុងចិត្តគេពិតជាអន់ចិត្តនិងរាងក្រាស់ខ្លាំងណាស់ដែលទុកគេចោលក្នុងបន្ទប់ម្នាក់
ឯងថែមទាំងមិនប្រាប់ខ្លួនថានាយ គេងនៅបន្ទប់កូនទៀតទុកឲ្យគេចាំមិនដឹងខ្យល់ម្នាក់ឯង

«មោះAppaឆាប់គេងទៅ ចាំខ្ញុំអានសៀវភៅឲ្យAppaស្តាប់ណា»រាងតូចឮកូនប្រុសនិយាយបែបនេះក៏ងក់ក្បាលតិចៗ ហើយទំរេតខ្លួនបិទភ្នែក
ស្តាប់កូនប្រុសអានសៀវភៅឲ្យស្តាប់។

២០នាទីក្រោយរាងតូចក៏ដេកលង់លក់ កម្លោះតូចក៏
ទម្លាក់សៀវភៅចុះ ដើរទៅបិទភ្លើងហើយឡើងមកលើគ្រែវិញថើបថ្ពាល់Appaមួយខ្សឺតដែលមានដាមទឹកភ្នែក ព្រោះតែយំ មុននឹងដាក់ខ្លួនគេជិតAppaរបស់ខ្លួន ដោយមិនភ្លេចយកភួយដណ្តប់
ឲ្យរាងតូចឡើយ។

•ព្រឹក

ថ្ងៃថ្មីកម្លោះតូចយ៉ុងជុងរហ័សបានក្រោកពីព្រលឹម ចេញបន្ទប់របស់Appaទៅបន្ទប់របស់ខ្លួនវិញដើម្បី
ទៅរៀបចំខ្លួនទៅសាលារៀន។តែពេលដើរចេញពី
បន្ទប់ក៏ជួបរាងក្រាស់ដែលបានចេញពីបន្ទប់ប្អូនភ្លោះ
របស់គេដូចគ្នា

«យ៉ុងជុង?»រាងក្រាស់លាន់មាត់ពេលឃើញកូនប្រុសចេញពីបន្ទប់របស់ខ្លួនទាំងឆ្ងល់

«យប់មិញខ្ញុំមកគេងជាមួយAppa»យ៉ុងជុងនិយាយ
ទាំងមុខស្ងួត

«Appaកូនកើតអ្វីមែនទេ?»រាងក្រាស់សួរទាំង
បារម្មណ៍

«យប់មិញAppaចាំប៉ាមកបន្ទប់វិញ តែប៉ាមិនបានមក ទុកឲ្យAppaនៅម្នាក់ឯង»

Appaបម្រើ  |Complete✓|Dove le storie prendono vita. Scoprilo ora