+២ថ្ងៃក្រោយមក
ប៉ុន្មានថ្ងៃមកនេះរឿងដូចជាស្ងាត់គ្មាននរណានិយាយបង្ករឿងពីគ្រួសារចនទៀតនោះទេ។
«នេះ៤ជិត៥ថ្ងៃហើយដែរយ៉ុងជេមិនបានមកផ្ទះ តើរវល់អ្វីទៅបានជាមិនមកផ្ទះបែបនេះ រាល់ដងត្រឹមតែ១ថ្ងៃប៉ុណ្ណោះ»ជុងហ្គុកនិយាយទាំងឆ្ងល់ទៅកាន់កូនទី២របស់គេ
«អូនក៏បានCallទៅដែរ តែកូនប្រាប់ថារវល់ធ្វើកិច្ចការសាលាប៉ុន្មានថ្ងៃនេះជាប់គ្នា ជុងហ្គុកពួកយើងទៅលេងកូននៅខូនដូនោះបានទេ?»ថេហ្យុង
«ថេយ៌...កូនគេធំហើយ គេក៏មានអាយុសមនឹងអាចរស់នៅខ្លួនឯងបានដែរ មិនមែនបងមិនបារម្ភទេតែគេប្រហែលចង់មានពេលវេលាផ្ទាល់ខ្លួនហើយ»
«ចុះកូនមិនមានពេលឲ្យអូនទេឬ?»
«ថេយ៌!!ទៀតហើយ...អូនកុំគិតអ្វីដែលងាយៗបានទេ?បងមិនមែនមានន័យបែបនឹងទេ»
«ចុះបងមានន័យបែបណា?កូនមិននឹកអូនដែលកំពុងចាំគេនៅផ្ទះនោះទេ»
«ហឹម!!!»ជុងហ្គុកដកដង្ហើមធំពេលឮសំដីប្រពន្ធបែបនេះ តើនាយគួរនិងបែបណាទៅ?
«ចាំបងCall ហៅគេមកផ្ទះវិញ សុឺត!!ឈប់អន់ចិត្តទៅណា៎ ប្រពន្ធសម្លាញ់»ជុងហ្គុកនិយាយទាំងថើបថ្ងាស់ប្រពន្ធមួយខ្សឺត
«ពិតមែនឬ?»ថេហ្យុងសួរប្តីបញ្ជាក់
«អឹម!!»នាយងុកក្បាលហើយទាញប្រពន្ធមកឱប បន្ទាប់ពីគេចេញពីដំណែងពីអគ្គនាយកគេពិតជាមិនអង្សុកនោះទេ ព្រោះមានប្រពន្ធនៅក្នុងដៃជាប់រហូត ពូកែតែអន់ចិត្តរាល់ថ្ងៃ
Skip
កាត់មកមើលយ៉ុងជុងឯណោះវិញកំពុងតែអង្គុយធ្វើការ ដោយមានស៊ាវចាអង្គុយលើភ្លៅជាប់។ទោះរាងតូចចង់និយាយយ៉ាងណាក៏នាយមិនឲ្យចុះពីភ្លៅនាយដែរ ឯរាងតូចក៏មានអារម្មណ៍ថាយ៉ាងមិចៗទេ ពេលនាយធ្វើចរឹកបែបនេះ។ហើយមួយរយៈនេះពួកគេក៏រាងស្និតស្នាលជាមួយគ្នាខ្លាំងណាស់ដែរ ទៅណាមកណាក៏ជាមួយគ្នាដូចពេលនេះអញ្ចឹង។
«បងចុកជើងហើយ ឲ្យអូនទៅអង្គុយលើសាឡុងក៏បានយ៉ុងជុង!!»រាងតូចនិយាយទាំងទឹកមុខអង្វររាងក្រាស់ដែលអង្គុយធ្វើការ
YOU ARE READING
Appaបម្រើ |Complete✓|
ActionFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...