ភាគទី៤៥

3.3K 222 2
                                    

យប់ម៉ោង៨

បន្ទាប់ពីដឹងរឿងនៅភោជនីយដ្ឋាន ដែលរាងក្រាស់
កុហកធ្វើបាបគេហើយរាងតូចក៏លែងមាត់ជាមួយរាងក្រាស់ ព្រោះនាយបានឲ្យគេយំនៅមុខរាល់គ្នា។

ក្រាក

ក្រឹប

«ឯងមិនចូលងូតទឹកទេឬ?»រាងក្រាស់និយាយទាំង
យកកន្សែងជូតក្បាល

«.....»រាងតូចមិននិយាយក៏ងាក់មុខចេញ មិនមើលមុខនាយ ព្រោះតែខឹងមិនឲ្យខ្លួនទៅដេកបន្ទប់ផ្សេង ថែមទាំងចាក់សោទុកគេនៅក្នុងបន្ទប់ នៅពេលគេចូលងូតទឹកទៀត

«មិចមិនឆ្លើយ?»រាងក្រាស់ឃើញបែបនេះក៏ចូលទៅ
អង្គុយជិតរាងតូចលើពូក ថែមទាំងចាប់ចង្ការរាងតូច
ឲ្យបែរមករកខ្លួន

«ចេញ....អាយយ មិចក៏លោកមិនស្លៀកពាក់ហា៎ស»
រាងតូចប្រុងរុញរាងក្រាស់ឲ្យចេញពីខ្លួន តែងាក់ទៅ
ក៏ឃើញរាងក្រាស់មិនស្លៀកពាក់ ស្លៀកតែកន្សែងមួយជាប់ចង្កេះ

«ស្លៀកធ្វើអីកុំតែដោះដដែល»

«ដោះដដែលស្អី?...ហុឹសកុំសង្ឃឹមខ្ញុំមិនឲ្យលោកប៉ះជាលើកទី....ទី ទី....»និយាយដល់ត្រឹមនេះរាងតូច
គាំងមួយកន្លែង ដែលហាមមិនឲ្យរាងក្រាស់មកប៉ះខ្លួនប្រាណគេ តែមិនដឹងថាលើកទីប៉ុន្មានទេ តាំងពីគេជួបនឹងរាងក្រាស់នៅឯទីនោះមក រាងក្រាស់តែងតែចាប់គេផ្ចាញ់រហូត ក្នុងពេលមួយអាទិត្យនៅកោះjeju

«លើកទី12...ហាហា៎សៗ»ជុងហ្គុក

«អា...អាមនុស្សឆ្គួត អាមនុស្សល្មោភកាម ខ្ញុំមិនគួរណាយល់ព្រមអត់អោនឲ្យលោកទេ»

«ឯងធ្វើនេះត្រូវហើយ...ដែលបានអត់ឱនឲ្យមនុស្ស
ដែលឯងស្រលាញ់»

«ខ្ញុំមិនបានស្រលាញ់លោកទេ»

«អាវ...ចុះអ្នកណានិយាយកាលពីនៅលើកប៉ាក់ពេលទៅកោះjejuនោះ»

«ពេលនោះមកពីលោក ធ្វើជាសុភាពបុរស មកសុំខ្ញុំ
ធ្វើជាប្រពន្ធ»

«ហើយឯងក៏ព្រម...មែនទេប្រពន្ធសម្លាញ់»គ្រាន់តែ
រាងក្រាស់ចប់នាយក៏ចូលទៅចាប់បីរាងតូចភ្លាមៗ

ឯរាងតូចគាំងមួយកន្លែងពេលឮរាងក្រាស់ហៅគេថា
ប្រពន្ធសម្លាញ់ នេះគេ....

Appaបម្រើ  |Complete✓|Donde viven las historias. Descúbrelo ahora