8ខែកន្លងផុតទៅពោះថេហ្យុងកាន់តែធំនិងក៏ដល់ពេលដែររាងតូចកើតដូចគ្នា។ចំណែកឯរឿងថែទាំរាងក្រាស់មិនបានឲ្យគេទាស់ចិត្តនោះទេតាំងពីដេក ដើរ ឈរអង្គុយ ញុាំជាដើម ជួនកាលរាងតូចឃ្លានពាក់កណ្តាលយប់ក៏គេចុះមករករបស់ឲ្យញាំដែរ។
ហើយពេលនេះនៅមន្ទីរពេទ្យដល់ល្បីនៅក្នុងទីក្រុងសេអ៊ូកំពុងមានភាពអូរអរជាខ្លាំង ព្រោះភ្ញាក់ផ្អើលនឹង
មហាសេដ្ឋីចន ជុងហ្គុកមក ដោយឲ្យលោកគ្រូពេទ្យធំក្នុងមន្ទីពេទ្យមកជួយសម្រាលកូនឲ្យនាយទៀយផង ទាំងដែលគេដឹងថានាយមិនធ្លាប់រៀបការពីមុនឡើយ។«អួយ...ហឹកៗ អ៊ុំខ្ញុំ ឈឺពោះណាស់»រាងតូចដែលកំពុងគេងលើគ្រែអ្នកជំងឺកំពុកស្រែកថ្ងូរឈឺពោះមិនឈប់ ដោយមានអ៊ុំសនឈរកាន់ដៃជាប់ ឯក្បាលក៏ចាប់ផ្តើមបែកញើសមកបណ្តើរៗ
«ទ្រាំបន្តិចទៅថេហ្យុង បន្តិចទៀតលោកម្ចាស់នាំគ្រូពេទ្យមកដល់ហើយ ទ្រាំបន្តិចទៅណា»រាងចំណាស់និយាយលួមលោមរាងតូចដែលកំពុងយំដោយក្តី ឈឺចាប់នៅក្នុងពោះជាខ្លាំង
«ខ្ញុំសូមអនុញ្ញាតយក អ្នកជំងឺទៅបន្ទប់សម្រាលចា៎»កំពុងនិយាយគ្នាសុខៗក៏មានអ្នកគ្រូពេទ្យ
២ ៣នាក់មករៀបចំរួញគ្រែរាងតូចទៅបន្ទប់ផ្សេង«ចា៎...ថេហ្យុង តាំងអារម្មណ៍ណា លោកម្ចាស់និងអ្នកទាំងអស់គ្នានិងរងចាំឯងចេញមកវិញ»គាត់ងក់ក្បាលយល់ព្រមនិងអ្នកគ្រូពេទ្យហើយងាក់មកនិយាយលើកទឹកចិត្តរាងតូចដែលកំពុងក្តោបពោះទាំងក្តីឈឺចាប់ ឯរាងតូចបានត្រឹមងក់ក្បាលប៉ុណ្ណោះ។
|បន្ទប់សម្រាល
«យើងទុកចិត្តលើលោកហើយ....»ជុងហ្គុក
«បាទ...លោកចនទុកចិត្តចុះ ខ្ញុំនិងខិតខំអស់ពីសមត្ថភាព»លោកគ្រូពេទ្យរកដើរចូលក្នុងហើយតែបែបមកវិញ
«លោកចន មិនចូលទៅលើទឹកចិត្តអ្នកជំងឺទេឬ?»
«បានដែរ?»
«បាទ...ខាងមន្ទីរពេទ្យគេអនុញ្ញាតឲ្យលោកប៉ាទៅលើទឹកចិត្តអ្នកម៉ាក់បានក្នុងពេលកំពុងសម្រាលបាន»
«គេមិនអីទេ ឆាប់ទៅ»ឯលោកគ្រូពេទ្យឮបែបនេះក៏ដើរចូលទៅក្នុងបាត់ ចំណែកអ្នកនៅទីនោះដូចជាអ៊ុំសន នាងអេន និងនាយតនបានឮពាក្យសម្តីរាងក្រាស់បែបនេះក៏មិននិយាយអី្វដែរបានត្រឹមតែអាណិតរាងតូចប៉ុណ្ណោះ។
ČTEŠ
Appaបម្រើ |Complete✓|
AkčníFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...