ភាគទី៤៨

3.1K 232 9
                                    

•២ខែក្រោយមក

រយៈពេលប៉ុន្មានខែមកនេះថេហ្យុងនិងកូនៗរបស់រស់នៅក្នុងភូមិគ្រឹះចន យ៉ាងមានក្តីសុខ។ថេហ្យុង
ត្រូវបានអ្នកនៅក្នុងភូមិគ្រឹះគោរពគេជាម្ចាស់តូច
គ្រប់ៗគ្នា មិនដែលឲ្យរាងតូចធ្វើអ្វីទេ ទោះគេខំនិយាយយ៉ាងណាក៏ដោយ។

ហើយថ្ងៃនេះក៏ជាឆ្នាំថ្មីដែរ ជុងហ្គុកបាននាំកូនៗរបស់
ខ្លួនទៅចុះឈ្មោះចូលរៀនដែលយ៉ុងជុងធ្លាប់រៀនពីមុន។[ជារាល់ឆ្នាំជុងហ្គុកគេតែងតែ ចេញថ្លៃសិក្សាឲ្យហូស្យុងមិត្តភក្តិយ៉ុងជុង មិនដែលខានឡើយ]

«ហឹកៗ...Appa អូនអត់ចង់ទៅទេ ហឹកៗៗ»សម្លេងយំរបស់ក្មេងតូចថេហ្យុន ដែលអង្គុយរាបនឹងការ៉ូភូមិគ្រឹះទាំងមិនសុខចិត្ត ចំណែកឯទឹកភ្នែកវិញហូរមកចង់លេចភូមិគ្រឹះហើយ

«ថេហ្យុន ងើបមកទៅរៀនជាមួយបង»យ៉ុងជេទៅ
ប្អូនឲ្យងើប តែក្មេងតូចក៏រើទម្លាក់ខ្លួនដេកននាល់វិញម្តង

«អ្ហារររ...អត់ទេ ហឹកៗមិនទៅទេ»ថេហ្យុន

«ហុឺយ»ជុងហ្គុកឃើញបែបនេះ ក៏ញីរស្នៀតផ្កាខ្លួនឯង

«ណែ...កុំមកហុឺយ ឆាប់ទៅលួងកូនភ្លាមទៅ ខ្ញុំមិនស្រួលខ្លួនទេ»រាងតូចនិយាយទៅកាន់រាងក្រាស់
ដែលខ្លួនមានទឹកមុខមិនស្រស់បស់សោះថ្ងៃនេះ

«អឺរ...ថេហ្យុន អឹប កូនទៅរៀនទៅណា ចាំប៉ាទិញ
តុក្កតាលេងឲ្យច្រើនៗ»រាងក្រាស់និយាយទាំងលើក
ក្មេងតូចមកពរ

«ហឹកៗ...ប៉ាៗ អូនមិនចង់ទៅរៀនទេ»

«កុំនិយាយបែបនឹង...បើកូនមិនទៅធ្វើមិចនឹងចេះទៅ បើកូនទៅរៀនណា កូននឹងចេះអក្សរ ហើយពេលនោះកូនក្លាយជាអ្នកមនុស្សអស្ចារ្យ»រាងក្រាស់និយាយទាំងធ្វើកាយវិការ

«អស្ចារ្យ យ៉ាងមិចទៅ?»

«អស្ចារ្យមានន័យថា កូននឹងក្លាយជាមនុស្សពូកែចេះ
ធ្វើអ្វីដែលកូនចង់ធ្វើ»

«ហឹកៗ...ធ្វើបានទាំងអស់អស់មែនទេ?ប៉ា»

«បាទទ...យ៉ាងម៉េចដែរកូនចង់ទៅរៀនទេ?»

«ហឹក ទៅក៏បានដែរ កូននឹងក្លាយជាមនុស្សអស្ចារ្យ»

«អាររ...មែនហើយមនុស្សអស្ចារ្យ»នាយសើច ឯអ្នកទីនោះដែលស្តាប់ឮក៏សើចដូចគ្នា

Appaបម្រើ  |Complete✓|Where stories live. Discover now