មកមើលយុ៊ងជេឯណោះវិញបានជូនស៊ូវីមកខាងក្រៅដើរលេងនៅក្នុងសួនមួយកន្លែង បុ៉ន្តែសុខៗរាងល្អិតក៏សុំនាយទៅលេងលោកវ៉ាង អ្នកស្រីវ៉ាងនិងបងស្រីគេនៅឯមន្ទីរឃុំឃាំង ដោយយកលេសថាគេនឹកគ្រួសាររបស់គេ ទោះបីជាពីមុនពួកគាត់ធ្វើបាបគេក៏ដោយក៏ពួកគាត់នៅតែជាប៉ាម៉ាក់និងបងស្រីរបស់គេដែរ។
«ឯងមកធ្វើអី?មកសើចយើងឬ?»អ្នកស្រីវ៉ាងនិយាយឡើងពេលឃើញកូនប្រុសគាត់មកលេងគាត់ ពួកគេអង្គុយម្ខាងម្នាក់នៃតុ យុ៉ងជេនិងស៊ូវីអង្គុយម្ខាងលោកវ៉ាង អ្មកស្រីវ៉ាង និងនាងម៉ូណាអង្គុយម្ខាង។
«ខ្ញុំមកលេងម៉ាក់ លោកប៉ានិងបងស្រី...នេះខ្ញុំបានទិញរបស់ញុាំមកផ្ញើអ្នកទាំង៣»រាងល្អិតក៏យកថង់អាហារ៣ថង់ធំៗមកដាក់លើតុហើយរួញទៅឲ្យពួកគាត់
«ឯងឈប់ឆ្គួតហើយឬ?»នាងម៉ូណានិយាយឡើងព្រោះនាងភ្លែកនឹងការនិយាយរបស់រាងល្អិត
«បាទ!!ខ្ញុំគ្រាន់តែមានការចង់ចាំបន្តិចបន្តួចវិញបុ៉ណ្ណោះ»
«រាល់ថ្ងៃឯងនៅផ្ទះត្រកូលចនមែនទេ?»លោកវ៉ាង
«បាទ!!ពួកគាត់ល្អនឹងខ្ញុំណាស់ ឲ្យខ្ញុំញុាំគ្រប់គ្រាន់មានរបស់ប្រើប្រាស់ ជាពិសេសលោកពូថេយ៌គាត់ទុកខ្ញុំដូចជាកូនអញ្ចឹង»រាងល្អិតនិយាយឡើងទាងំញញឹម
«.....»អ្នកស្រីវ៉ាងក្រោយពីឮហើយធ្វើឲ្យគាត់ស្រងោចចិត្តណាស់ គួរណាជាគាត់ដែលមើលថែកូនបែបនោះ
«ប្រហែលជាផ្ទះរបស់យើងគេរឹបអូសអស់ហើយបានយកឯងទៅនៅជាមួយបែបនេះ»លោកវ៉ាង
«អត់ទេលោកប៉ា!!ផ្ទះរបស់យើងគឺគ្មានអ្នកណារឹបអូសទេ លោកពូចនបានឲ្យខ្ញុំទៅលេងទៀតផង ហើយឆាប់ៗនេះ ខ្ញុំនឹងសុំគាត់ទៅមើលថែផ្ទះរបស់យើងវិញហើយ»អ្នកទាំង៣ឮរាងល្អិតនិយាយបែបនេះក៏មើលមុខគ្នា
«តោះបងស៊ូវី យើងត្រឡប់ទៅវិញ អស់នាទីសួរសុខទុក្ខហើយ»យុ៉ងជេ
«បាទ!!បើអញ្ចឹងខ្ញុំលាប៉ាម៉ាក់និងបងស្រីទៅវិញហើយ ខ្ញុំនឹងឧស្សាហ៍មកលេងនិងទិញអាហារឆ្ងាយៗឲ្យប៉ាម៉ាក់និងបងស្រីញុាំ»ស៊ូវី

BẠN ĐANG ĐỌC
Appaបម្រើ |Complete✓|
Hành độngFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...