ភាគទី៤៤

3.5K 231 3
                                    

វេលាពេលល្ងាចម៉ោង៧ជុងហ្គុកបាននាំកូនៗរបស់ខ្លួនទៅញុាំអាហារខាងក្រៅដោយមានថេហ្យុងទៅជាមួយ។

ភោជនីយដ្ឋាន

រាងក្រាស់បានបណ្តើរកូនៗទៅក្នុងភោជនីយដ្ឋានផ្កាយ៥ល្បីក្នុងទីក្រុងសេអ៊ូ ដែលមានអ្នកទទួលរាក់ទាក់យ៉ាងគួរសម។

«សួស្តី លោកចន»ម្ចាស់ភោជនីយដ្ឋាន

«យើងត្រូវការបន្ទប់VIP»

«អររ...បាទខ្ញុំនឹងនាំលោកចនទៅ ខាងនេះបាទ»ថា
ហើយម្ចាស់ភោជនីយដ្ឋានក៏ដើរផ្លូវគេទៅបន្ទប់ជាន់
ខាងលើគេបង្អស់ ដោយជិះជណ្ដើរយន្តប្រអប់

«ប៉ាៗ...តើយើងទៅណាទៅ?»ថេហ្យុនសួរទាំងដែលកំពុងនៅក្នុងរង្វង់ដៃរាងក្រាស់

«គឺ...ពួកយើងទៅជាន់ខាងលើ»

«ចុះហេតុអី...ចាំបាច់ចូលក្នុងប្រអប់នេះ»

«ចូលជិះវា ដើម្បីឲ្យរហ័សទៅដល់ខាងលើ»រាងក្រាស់និយាយទាំងច្បូតច្រមុះកូនតិចៗ

«អររ»ថេហ្យុនងក់ក្បាល

សម្លេងនិយាយសាសងគ្នារវាងជុងហ្គុកនិងថេហ្យុន
កូនពៅបានបន្លឺឡើងពេញជណ្តើរយន្ត ដោយមិនចេះ
អស់ពាក្យសួរពីក្មេងតូចថេហ្យុន។

ទីង~~~

សម្លេងជណ្តើរយន្តបានបន្លឺឡើងនៅពេលវាមកដល់ជាប់លើគេបង្អស់។ម្ចាស់ភោជនីយដ្ឋានបាននាំដំណើរ
រាងក្រាស់ទៅក្នុងបន្ទប់VIPដែលមានតុធំមួយសម្រាប់មនុស្ស៥នាក់

«សូមអញ្ជើញលោកចន»

«អឹម...មោះថេយ៌»ថាហើយរាងក្រាស់នាំរាងតូចនិងកូនរបស់គេចូលទៅអង្គុយកៅអី

«លោកចនត្រូវការ ពិសាអ្វីដែរបាទ»ភ្លាមនោះអ្នកបម្រើប្រុសម្នាក់ក៏ដើតចូលមកសួរ

«យើងយកអាហារដែលប្រចាំទីនេះ៥មុខ ហើយ...
អឺរ...តើកូនៗចង់ញុាំអី្វប្រាប់ប៉ាមក»

«កូនចង់ញុាំបង្គង់យក្ស...ហិសៗ»ថេហ្យុននិយាយទាំងសើច ការពិតទៅគេញុាំអ្វីក៏បានដែរ តែប៉ាៗសួរហើយក៏ចេះតែឆ្លើយទៅ ប៉ុន្តែអ្នកទៅដឹងថារាងក្រាស់យកជាការ

Appaបម្រើ  |Complete✓|Nơi câu chuyện tồn tại. Hãy khám phá bây giờ