ភាគទី៧៣

1.6K 142 2
                                    

ព្រឹកថ្ងៃថ្មីជាថ្ងៃសេរីសួស្តីសុភមង្គលដល់ផ្ទះវីឡាចន ដេស៊ូ ព្រោះថ្ងៃនេះមានគ្រួសារមួយលើកជំនួនផ្លែឈើមកផ្ទះនាយដោយមិនបានត្រៀមទុកមុន។ឯម្ចាស់ផ្ទះឃើញហើយសឹងតែខ្យល់ចាប់ម្នាក់ៗ។

«តើនេះជាអ្វីទៅ?ខ្ញុំមិនយល់ទេ!!»ឆានវ៉ូនិយាយសួរទៅអ្នកម្ខាងទៀត

«គឺមកស្តីដណ្តឹងកូនស៊ាវចា ឲ្យយ៉ុងជុង»ថេហ្យុងនិយាយឡើងទាំងញញឹមមិនសម

«ហិសៗៗ...ថេយ៌ពិតជាកប្លែងមែន»ឆានវ៉ូនិយាយទាំងសើចព្រោះគិតថាថេហ្យុងនិយាយលេង

«មិនកប្លែងទេពូតូច ខ្ញុំមកស្តីដណ្តឹងស៊ាវចា»យ៉ុងជុង

«អឺ...ហិសៗៗ...ដេស៊ូបងមិននិយាយអ្វីទេឬ?»ឆានវ៉ូក៏សើចបន្លប់ហើយបែបមកនិយាយជាមួយប្តីខ្សឹបៗ តែមើលទៅប្តីគេគាំងមួយកន្លែងហើយ

«បង...បង!!»ឆានវ៉ូ

«ហាស៎?...និយាយអ្វីឬ?គឺ...អឺបងប្រុសហេតុអ្វីសុខៗក៏បែបនេះ?»ដេស៊ូ

«យើងក៏មិនដឹងដូចគ្នា សុខៗគេក៏មកប្រាប់យើងថាថ្ងៃនេះត្រូវតែមកចូលស្តីដណ្តឹងស៊ាវចាឲ្យគេ»

«អឺ...យ៉ុងជុងក្មួយអាចគិតបានណា ណាមួយក្មួយនិងសា៊វចាជាបងប្អូននឹងគ្នា»ដេស៊ូ

«ខ្ញុំគិតរួចហើយលោពូ ខ្ញុំស្រលាញ់ស៊ាវចា»

«ឯងនិយាយមកថាលើកឲ្យឬក៏អត់»ជុងហ្គុក

«ខ្ញុំមិនមែនជាសាមីខ្លួនឡើយ ចាំសួរមើលស៊ាវចាគេសម្រេចចិត្តដោយខ្លួនឯង»

«ចេងមានន័យថាលោកពូព្រមលើកសា៊វចាមកឲ្យខ្ញុំហើយមែនទេ?»

«អឺរ...ព្រមគឺព្រមតែស៊ាវចាគេ....»ដេស៊ូ

«លោកពូកុំបារម្ភអី បើពូព្រមស៊ាវចាគេក៏ព្រមដែរ»

«យ៉ុងជុង ក្មួយគិតច្បាស់ហើយឬ?ពូមិនថាអ្វីទេ តែក្មួយក៏ដឹងស៊ាវចាមិនមានការងារធ្វើនោះទេ បើក្មួយយកទៅអាចនឹងពិបាកណា៎»

«មិនអីទេពូតូច រឿងនឹងខ្ញុំមិនដែលគិតទេ»

«អឹម...ចុះស៊ាវចានៅឯណាលោកពូ?»

«អរ...ប្រហែលជានៅខាងលើ ក្មួយឡើងទៅមើលគេចុះ»

«បាទ»នាយតបទាំងញញឹមហើយដើរទៅខាងលើបាត់ទៅ

Appaបម្រើ  |Complete✓|Where stories live. Discover now