ភាគទី២៨

4.3K 302 14
                                    

កាត់មកមើលរាងតូចថេហ្យុងឯណោះវិញបានដេកក្រោមដើមឈើតាំងពីក្បាលព្រលឹមពឹលព្រឹកមកដល់ពេលនេះម៉ោង៩ទៅហើយមិនបានរបស់ចូលពោះនៅឡើយទេ។គេគិតតែអង្គុយក្តោបពោះនៅមួយ
កន្លែងមើលគេដើរចុះឡើងនៅទីនោះ

«អេ...បងប្រុស»ភ្លាមៗស្រាប់តែមានកម្លោះមាឌល្អិត
អាយុប្រហែល១៩ឆ្នាំមកហៅគេ

«???»ថេហ្យុង

«ខ្ញុំឃើញបងអង្គុតនៅទីនេះយូហើយ បងកំពុងរងចាំនរណាមែនទេ»...

«ខ្ញុំ...មិនបានចាំអ្នកណាទេ»

«ចុះបងអង្គុយនៅទីនេះធ្វើអី?»រាងល្អិតក៏ដាក់ខ្លួនអង្គុយសួរគេ

«គឺ...ខ្ញុំ...មិនស្គាល់ទីនេះទេ»រាងតូចនិយាយទាំងរលីងរលោង

«អូរ...ខ្ញុំយល់ហើយបងមកឆ្ងាយមែនទេ»

«អឹម»

«ចេះចុះ...ទៅនៅជាមួយខ្ញុំតែម្តងទៅ ព្រោះខ្ញុំនៅតែម្នាក់ទេ»

«ខ្ញុំ....»

«មិនបាច់ក្រែងចិត្តទេ...ខ្ញុំនៅតែម្នាក់ឯងអង្សុកណាស់ បើបានបង២នាក់គ្រាន់បានជាគ្នា»រាងល្អិតនិយាយទាំងញញឹម

«អឹម...ក៏បាន»

«មោះខ្ញុំជួយ»អ្នកទាំង២ក៏កាន់ដៃកាបូបម្នាក់មួយចំហៀងដើរសម្តៅទៅផ្ទះរបស់រាងល្អិតដែលស្ថិតនៅក្នុងភូមិមួយជិតមាត់ទឹក។

អ្នកទាំង២បាននាំគ្នាចូលទៅក្នុងផ្ទះឈើរៀបនឹងដីមួយតូចល្មមសម្រាប់មនុស្សមាឌតូចៗដូចពួកគេ។

«និយាយចឹងបងប្រុសឈ្មោះអ្វីទៅ»

«ខ្ញុំឈ្មោះថេហ្យុង»

«ថេហ្យុង?ខ្ញុំអាចហៅបងថាបងថេយ៌បានទេ?»

«អឹម»

«ចំណែកខ្ញុំឈ្មោះឆេយ៉ាង...បងអាចហៅខ្ញុំថាអាឆេបានណា»រាងល្អិតឆេយ៉ាងនិយាយទាំងញញឹម

«អឹម...ខ្ញុំពិតជាអរគុណឯងណាស់ដែលឲ្យមករស់នៅទីនេះ»

«មិនអីទេ...តែផ្ទះខ្ញុំរាងតូចចង្អៀតបន្តិចហើយបងកុំប្រកាន់អី»គេនិយាយទាំងក្រែងចិត្ត ព្រោះផ្ទះគេមានតែបន្ទប់ដេកតែមួយបណ្ណោះ

Appaបម្រើ  |Complete✓|Where stories live. Discover now