ចំណែកឯក្នុងបន្ទប់ឯណោះវិញលោកគ្រូពេទ្យបានមកពិនិត្យសុខភាពរបស់រាងតូចដែលកំពុងគេងសន្លប់លើគ្រែយ៉ាងយកចិត្តទុកដាក់។
«អ្នកជម្ងឺមួយរយៈពេលនេះ ស្មុកស្មាញណាស់មិនសូវញុាំបាយទៀងទាត់បែបនេះហើយទើបដួសសន្លប់បែបនេះ»
«ចុះកូនខ្ញុំគេកើតអ្វីឲ្យបា្រកដទៅលោកគ្រូពេទ្យ»ឆានវ៉ូ
«គាត់មិនបានកើតអ្វីទេ មកពីខ្វះជាតិអាហារ»
«បាទខ្ញុំយល់ហើយ»
«បើអញ្ចឹងខ្ញុំសុំត្រឡប់ទៅវិញហើយ»
«អរគុណលោកគ្រូពេទ្យ»
«បាទ»តបហើយលោកគ្រូពេទ្យក៏ដើរចេញពីបន្ទប់ចុះទៅខាងក្រោមបាត់ទៅ
«ចាំឲ្យសារ៉ូមអស់សិនទៅចាំនាំគេត្រឡប់ទៅផ្ទះវិញ»ជុងហ្គុក
«បាទ»ដេស៊ូនិយាយយល់ស្រប់ពករោះគេយល់ថាបើទៅឥឡូវក៏ពិបាកដែរ
«ឲ្យយើងសុំទោសជំនួសយ៉ុងជុងផង»ជុងហ្គុក
«យ៉ុងជុងបានធ្វើអ្វីមែនទេ?»ដេស៊ូ
«គឺ...»
ក្រាក~~~
«មកពីខ្ញុំ បានជាគេបែបនេះ»យ៉ុងជុងបើកទ្វារចូលមកនិយាយកាត់ជុងហ្គុក
«យ៉ុងជុងក្មួយ...»ដេស៊ូ
«ខ្ញុំសុំទោស ខ្ញុំជាអ្នកបង្ករឿងហេតុ»នាយនិយាយទាំងឱនក្បាលសុំទោស
«....»ដេស៊ូនិងឆានវ៉ូក៏មើលមុខគ្នា
«ពូមិនដឹងពីហេតុផលអ្វីទេ ព្រោះស៊ាវចាមិនដែលប្រាប់ពូទាំង២ អញ្ចឹងមានតែរង់ចាំពាក្យអភ័យទោសពីសា៊វចាផ្ទាល់តែម្តងទៅ»ឆានវ៉ូ
«អឺររ...បាទ!!»នាយតបទាំងងក់ក្បាល ហើយសម្លឹងមើលទៅរាងតូចដែលកំពុងគេងលើគ្រែទាំងទឹកស្លេកស្លាំង។គេក៏បានកាត់សួរលោកពេទ្យពីអការៈរាងតូចពីខាងក្រោមដែរ គេមិនដឹងថាស៊ាបចារគេមិនញាំអាហារឲ្យទៀងទាត់សោះ
«នៅនិយាយគ្នាចុះ យើងទៅមើលថេយ៌ហើយ ព្រោះគេគេងក្នុងបន្ទប់ម្នាក់ឯង»ជុងហ្គុក
«បាទបងប្រុស»ដេស៊ូ
បានចម្លើយហើយជុងហ្គុកក៏ដើរក្រៅទៅខាងក្រៅបាត់ទៅ។
YOU ARE READING
Appaបម្រើ |Complete✓|
БоевикFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...
