ជុងហ្គុកបានឱបប្រពន្ធជាទីស្រឡាញ់ដែលយំជាខ្លាំងក្នុងប្រអប់ដៃ ក្នុងចិត្តនាយក៏ខឹងខ្លាំងណាស់ដែរ។មនុស្សដែលធ្វើការងារជាមួយគ្នារាប់ឆ្នាំបែរមកនិយាយបង្ខូចឈ្មោះគ្រួសារគេបែបនេះទៅវិញ។
«ម្ចាស់តូច»មីងអេន ចូលមកជិតទាំងហៅឈ្មោះថេហ្យុងដែលកំពុងយំ
«បងអេន...អ្ហឹកៗៗ!!គេនិយាយមិនពិតទេ យ៉ុងជុងជាកូនរបស់ខ្ញុំនិងជុងហ្គុក បងក៏ដឹងដែរ ហឹកៗមែនទេ?»ថេហ្យុងបែបមកនិយាយជាមួយមីងអេនទាំងទឹកភ្នែកសស្រាក់
«ខ្ញុំដឹង!គេកំពុងតែបង្ខូចឈ្មោះម្ចាស់តូច»មីងអេននិយាយឱបថេហ្យុង
«អូននៅទីនេះហើយ បងទៅក្រុមហ៊ុនចាត់ការរឿងនោះជាមួយនឹងលោកវ៉ាងឲ្យដឹងរឿង»
«បងត្រូវតែនិយាយប្រាប់គេគ្រប់គ្នាណា៎...ថាយ៉ុងជុងជាកូនរបស់អូន ហឹកៗៗ»
«បាទ...គ្មាននរណាបំបែកអូននឹងកូននោះទេ សុឺត**»ជុងហ្គុកថើបថ្ងាស់ថេហ្យុងមួយខ្សឺតហើយក៏សម្តៅទៅឡាន ឲ្យអង្គរក្សបើកទៅក្រុមហ៊ុន
«ឈប់យំទៅម្ចាស់តូច លោកម្ចាស់ដោះស្រាយរឿងនោះជាមិនខាន»
«ហឹកៗៗ...អ្ហឹកៗៗ»សោយឃើញថេហ្យុងយំខ្លាំងបែបនេះមីងអេនក៏នាំថេហ្យុងទៅអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវ ហើយបើកទូរទស្សន៍មើលសកម្មភាពរបស់លោកវ៉ាងនិយាយបន្ត
+ក្នុងទូរទស្សន៍
«ចុះលោកវ៉ាងមានអ្វីបញ្ជាក់ដែរទេ?ថាលោកចន យ៉ុងជុងមិនមែនជាកូនរបស់ប្រពន្ធលោកចន ជុងហ្គុកនោះ»
«គឺជាកូនស្រីរបស់ខ្ញុំនឹងហើយ ដែលអាចមកបញ្ជាក់ឥ្យអ្នកទាំងអស់គ្នាដឹងបាន»លោកវ៉ាង
«មែនហើយខ្ញុំអាចបញ្ជាក់បាន»ភ្លាមនាងក្រមុំម៉ូណាក៏ដើរមកជិតលោកវ៉ាងទាំងញញឹមដាក់កាមេរ៉ា
«អូ!!សួស្តីអ្នកនាង អ្នកនាងជួយនិយាយរឿងនេះឲ្យកាន់តែច្បាប់បន្តិចបានទេ?»
«ហិសៗ...ចា៎បាន ដំបូងខ្ញុំជាណែនាំឈ្មោះសិននាងខ្ញុំវ៉ាង ម៉ូណាជាមិត្តដែលធ្លាប់រៀនជាមួយនឹងលោកយ៉ុងជុងតាំងពីបឋមមកម្លេះ»នាងនិយាយធ្វើឲ្យអ្នកសាពត៌មានយកពាក្យសម្តីរបស់នាងកត់ដាក់ក្នុងសៀវភៅគ្រប់គ្នា
ŞİMDİ OKUDUĞUN
Appaបម្រើ |Complete✓|
AksiyonFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...