ភាគទី៤៧

3K 236 5
                                    

បកមកមើលឯពីរនាក់ក្នុងហាងប្រេនPradaមួយកន្លែងឯណោះវិញ នាយតនបានឲ្យនាយតូចឆេយ៉ាង រើសរបស់ដែលខ្លួនស្រលាញ់តាមចិត្ត ដោយអះអាងថាគេជាអ្នកចេញលុយ។ឯនាយតូចឮបែបនេះក៏មិន
និយាយច្រើនក៏រើសសម្លៀកបំពាក់៤ ៥ឈុត ស្បែកជើងប្រេន២គូ និងកាបូបស្ពាយចំហៀងមួយ។គេនឹងចាំមើលថានាយម្នាក់ម្នាក់នេះមានប៉ុណ្ណា មិចក៏ហ៊ានចំណាយមកលើគេច្រើនម្ល៉េះ

«សរុបទាំងអស់គឺ27600$ចា៎»

«....»នាយតនឮបែបនេះក៏ដក់កាតរបស់ខ្លួនឲ្យទៅនាងគិតគូរ ហើយយកអីវ៉ាន់មកកាន់ហួចឲ្យនាយតូច
ដែលកំពុងឈរឱបដៃមើលមកគេ

«លោកទិញឲ្យខ្ញុំពិតមែនហេ៎?»គេនិយាយទាំងទទួលអីវ៉ាន់ពីដៃនាយតន

«របស់គិតលុយហើយ បើប្តូរចិត្តមិនយក ក៏យកទៅបោះចោលទៅ»

«ឆ្គួត អ្នកណាទៅឆ្គួត បោះចោលនោះ»

បន្ទាប់ពីទិញរបស់របររួចអស់ហើយពួកគេទាំង២ក៏ដើរចេញពីហាង ត្រឡប់ទៅរកជុងហ្គុកនិងថេហ្យុងវិញ។

«អឺរ...ខ...ខ្ញុំអរគុណលោកហើយ»ឆេយ៉ាង

«....»នាយតនមិនមាត់គ្រាន់មើលមុខនាយតូច

«អឹម ចេះចុះ...ចាំថ្ងៃណាមួយ ខ្ញុំនឹងបៅលោកញុាំការ៉េមវិញ យ៉ាងមិចដែរ»ឆេយ៉ាង

«ហឹស...យើងមិនមែនក្មេងដូចឯងទេ»

«អររ...ខ្ញុំភ្លេចគិតថាលោកជា ប្រុសចាស់»

«មួយម៉ាត់ណាក៏ប្រុសចាស់ពីរមា៉ត់ណាក៏ប្រុសចាស់
ប្រយ័ត្នប្រុសចាស់នេះចាប់ឯងធ្វើប្រពន្ធទៅ»ថាហើយ
នាយតនក៏ដើរទៅចោលនាយតូចបាត់

«ឆើស...ប្រុសចាស់ចង្រៃ ចាប់ក៏ចាប់ទៅ ខ្ញុំចង់ឡើង
ញ័រខ្លួនទៅហើយ»នាយតូចនិយាយទាំងញញឹមចុងមាត់

ពួកទាំងអស់គ្នាបានដើរចេញពីហាងGussie ឆ្ពោះទៅ
ហាងផ្សេងៗទៀត តាមការចង់របស់ថេហ្យុង។បើនិយាយពីអីវ៉ាន់វិញដូចរាងក្រាស់គិតអញ្ចឹង អង្គក្សរ
មួយៗយូរសឹងបាក់ដៃហើយ។

បន្ទាប់ពីទិញរបស់របររួច ពួកគេក៏បានត្រឡប់មកភូមិគ្រឹះវិញតែ...

«ប៉ា»យ៉ុងជុងស្រែកហៅ ប៉ារបស់ខ្លួនឲ្យឈប់ពេលដែលដើរដល់កន្លែងលក់ទូរស័ព្ទទំនើបៗមួយកន្លែង

Appaបម្រើ  |Complete✓|Donde viven las historias. Descúbrelo ahora