+២ខែកន្លងផុតទៅ
ធ្មេចបើកៗ២ខែកន្លងផុតទៅបាត់ទៅហើយ ជាថ្ងៃដែលនៅវីឡាដេស៊ូមានកម្មវិធីអាពាហ៍ពិពាហ៍កូនរបស់គេចន ស៊ាវចាជាមួយនឹងចន យុ៉ងជុងដែលជាបងប្អូនជីទូតមួយគ្នា។កម្មវិធីនេះធ្វើឡើងនាពេលល្ងាចវាពិតជាធំដុំខ្លាំងណាស់ មានអ្នកសារព័ត៌មានជាច្រើនបានចូលមកថតយកភាពស្រស់ស្អាតពីខាងក្នុងវីឡា និងមានភ្ញៀវធំៗជាច្រើនបានចូលរួម មានភ្ញៀវរបស់ជុងហ្គុកផងនិងភ្ញៀវមកពីជប៉ុនរបស់លោកចាងប៉ារបស់ឆានវ៉ូផង។ជុងហ្គកនិងថេហ្យុងកំពុងតែឈរមុខក្លោងទ្វារដើម្បីទទួលភ្ញៀវដែលបានអញ្ជើញមក។
«សូមស្វាគមន៌លោកផាក!!»ជុងហ្គុកនិយាយឡើងពេលភ្ញៀវរាងចំណាស់ម្នាក់បានបណ្តើរប្រពន្ធចូលមកកម្មវិធី
«បាទ!!លោកចន...មានកត្តិយសណាស់បានលោកចនអញ្ជើញចូលរួមពិធីការកូនប្រុសបែបនេះ»លោកផាកនិយាយទាំងញញឹមរីករាយ
«បាទ!!អរ...នេះជាប្រពន្ធរបស់ខ្ញុំចន ថេហ្យុង»ជុងហ្គុកនិយាយទាំងឱបចង្អេះថេហ្យុងដែលកំពុងឈរ
ញញឹមញញេមជិតគេ«អូររ...សួស្តី!!»លោកផាកនិយាយទាំងញញឹមដាក់ថេហ្យុង
«សួស្តីលោកផាក អ្នកស្រីផាក»ថេហ្យុងនិយាយទាំងឱនក្បាលបន្តិច
«មិនបាច់គួរសមពេកទេ!!ហិសៗៗ»អ្នកស្រីផាក
«អញ្ជើញលោកផាកនិងអ្នកស្រីផាកអញ្ជើញទៅខាងក្នុងបាទ»ជុងហ្គុក
«បាទ/ចា៎ស»តបហើយពីរនាក់ប្តីប្រពន្ធក៏ដើរកៀកដៃគ្នាចូលទៅក្នុង
«សួស្តី លោកចន»
«សួស្...អាតន!!»ជុងហ្គុកហៅឈ្មោះអតីតជំនិតទាំងភ្ញាក់ផ្អើល ព្រោះគេខានជួបគ្នាជាយូរមកហើយ
«បាទ!!លោកចន គឺខ្ញុំប្រុសតន»នាយតននិយាយទាំងញញឹមកាន់ដៃកូនស្រីម្ខាងនិងប្រពន្ធម្ខាង
«ឆេយ៉ាង!!បងនឹកឯងខ្លាំងណាស់»ថេហ្យុងឃើញបែបនេះដើរទៅឱបរាងតូចឆេយ៉ាងដែលជាបងប្អូនរាប់អាននឹងគ្នា
«ហិសៗ...ខ្ញុំក៏នឹកបងដូចគ្នា»ឆេយ៉ាង
«ជម្រាប់សួរអ៊ុំប្រុសទាំង២»ក្មេងស្រីស្រស់ស្អាតអាយុ១៤ឆ្នាំម្នាក់ស្លៀករ៉ូបពណ៌ផ្កាឈូកទម្លាក់សក់បានឱនគោរពេtaekook នាងគឺជាកូនច្បងរបស់នាយតន
![](https://img.wattpad.com/cover/332446087-288-k912683.jpg)
YOU ARE READING
Appaបម្រើ |Complete✓|
ActionFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...