ភាគទី១៩

4.1K 228 3
                                    

បន្ទាប់ពីជូនដំណើររាងក្រាស់ហើយរាងតូចក៏ទៅបន្តធ្វើការងាររបស់ខ្លួនយកសម្លៀកបំពាក់រាងក្រាស់មកបោកពួកសម្អាតបន្ទប់.......ជាដើម។

ចំណែកឯក្មេងៗនៅខាងក្រោមឯណោះវិញក៏នាំគ្នា
មកលេងទីធ្លាសួនខាងក្រោយភូមិគ្រឹះ។ដោយកម្លោះ
តូចយ៉ុងជុងបានហៅក្មេងប្រុសម្នាក់ដែលមានអាយុប្រហាក់ប្រហែលនឹងគ្នា ទើបតែមករស់នៅទីនោះ មកលេងបាល់ជាមួយគ្នា។

«អេ...»សម្លេងស្រែកហៅរបស់កម្លោះតូចយ៉ុងជុង

«ហឹម?...ឯងហៅយើង ហេ?»....

«អឹម»កម្លោះតូចងកក្បាល់ ឯក្មេងម្នាក់នោះក៏ដើរមកជិតគេដោយមានសម្លៀកបំពាក់រាងចាស់ៗបន្តិច

«ឯងហៅយើងធ្វើអី?»...

«ចូលមកលេងបាល់ជាមួយយើងមក»យ៉ុងជុង

«ហេតុអី?ចុះគេម្នាក់នោះ?»គេចង្អុលទៅក្មេងតូចស៊ាវចាដែលកំពុងឈរម្នាក់ឱបតុក្កតា មិនឆ្ងាយពីប៉ុន្មានពួកគេ

«គេមិនចេះលេងទេ»

«អឹម...ចាំយើងទៅម៉ាក់យើងសិន»ថាហើយក្មេងម្នាក់នោះក៏រត់ទៅក្នុងផ្ទះបាត់ ប្រហែល១នាទីទើបចេញមកវិញ

«តោះម៉ាក់យើងអនុញ្ញាតិហើយ»ថាហើយក្មេងម្នាក់នោះក៏វាងមកមាត់ទ្វារខាងមុខភូមិគ្រឹះចូលមកខាងក្នុងដោយកម្លោះតូចជាអ្នកទៅទទួល ហើយក៏បណ្តើរគ្នាមកខាងក្រោយវិញដោយមានក្មេងតូចស៊ាវចាដើរតាមពីក្រោយជាប់រហូត

«និយាយចឹងឯងឈ្មោះអីទៅ?»យ៉ុងជុង

«យើងឈ្មោះហូស្យុង ចុះឯង?»

«យ៉ុងជុង...»

«ចុះគេ?»ហូស្យុងចង្អុលទៅក្មេងតូចស៊ាវចា

«ខ្ញុំឈ្មោះស៊ាវចា»ក្មេងតូចនិយាយទាំងញញឹមដាក់
ហូស្យុង

«អាយុប៉ុន្មានហើយ?»ហូស្យុងបន្ទន់ចង្គូងបន្តិច

«២ឆ្នាំហើយ បាទ»ក្មេងតូចលើកម្រាមដៃ២
ដាក់ហូស្យុង ធ្វើឲ្យគេខ្នាញ់មិនបានក៏លើកដៃច្បិចថ្ពាល់ក្មេងតូចតិចៗ

«ចឹងត្រូវខ្ញុំថាHyungណា ព្រោះខ្ញុំអាយុ៣ឆ្នាំហើយ»

«បាទ»ក្មេងតូចងក់ក្បាល ឯកម្លោះតូចយ៉ុងជុងបាច់មើលមុខទេ ដូចគេវៃ១០ដៃចំកណ្តាល់មុខអញ្ចឹង

Appaបម្រើ  |Complete✓|Donde viven las historias. Descúbrelo ahora