ភាគទី២៥

6.8K 334 12
                                        

ភូមិគ្រឹះចន

ថ្ងៃនេះក្នុងភូមិគ្រឹះមានការរៀបចំអាហារជាច្រើននៅលើតុព្រោះម្ចាស់វាប្រាប់ថានឹងមានភ្ញៀវមក
បរិភោគអាហារនៅទីនេះ

«អញ្ជើញអង្គុយ លោកគីម»ជុងហ្គុកនាយអញ្ចើញ
រាងចំណាស់ឲ្យអង្គុយក្នុងបន្ទប់ទទួលភ្ញៀវ

«បាទ...អរគុណហើយ»លោកគីមញញឹម

«ថ្ងៃនេះអរគុណលោកណាស់ដែលលោកព្រមមកតាមការស្នើររបស់ខ្ញុំ»ជុងហ្គុក

«មិនមក មិនបានទេលោកចន អឺរហើយនេះជាកូនស្រីរបស់ខ្ញុំគីម អ៊ីណា»លោកគីមនិយាយណែនាំកូនស្រីទៅរាងក្រាស់ឲ្យបានស្គាល់ ដែលអង្គុយជិតខ្លួនស្លៀកពាក់សិចសុី សឹងតែចេញគុលដោះនឹងក*ដ*(មីចោ)

«សួស្តីលោកចន»នាងដែលមានបបូរមាត់ក្រហមដិត
បាននិយាយសួរស្តីទៅកាន់រាងក្រាស់ទាំងញញឹមសិចសុី

«បាទ»ញញឹមតបវិញ

«អឺរ...កូនអាចចេញទៅខាងក្រៅសិនបានទេប៉ាត្រូវនិយាយរឿងការងារជាលោកចន»លោកគីមនិយាយខ្សឹបដាក់នាងក្រមុំ

«ចា៎ស...លោកចនតើអាចដើរលេងជុំវិញភូមិគ្រឹះលោកបានទេចា៎?»នាងនិយាយទាំងធ្វើមុខ ញ៉េកញ៉ាកដាក់រាងក្រាស់

«បាទ...បានតាមសម្រួលចុះ»ឮបែបនេះហើយ ធ្វើឲ្យនាងក្រមុំអស់សុីនសប្បាយចិត្តជាខ្លាំងដោយគិតថារាងក្រាស់ប្រហែល ជាមនុស្សប្រុសplay boyហើយ
បានជាបើកដៃឲ្យនាងបែបនេះ 😵

បន្ទាប់ពីបានការអនុញ្ញាតិពីរាងក្រាស់ហើយនាងក៏ដើរទៅខាងក្រៅបាត់

«យើងមកនិយាយរឿងការងារវិញ...គឺខ្ញុំហៅលោកមកទីនេះគឺនិយាយរឿងភាគហ៊ុន លោកមិនប្រកាន់ទេមែនទេដែលអញ្ជើញលោកគីមមកដល់ភូមិគ្រឹះផ្ទាល់បែបនេះ»ជុងហ្គុក

«បាទ...គឺមិនប្រកាន់ទេឲ្យតែលោកចនមានការនិយាយសំខាន់»លោកគីមនិយាយទាំងញញឹមពព្រាយ អ្នកណាមិនចង់មកភូមិគ្រឹះសេដ្ឋីចន នេះនោះ គ្រាន់តែរាងចំណាស់មកដល់ខ្លោងទ្វារភូមិគ្រឹះគាត់ស្ទើរតែទុនជើងដួលម្តងៗទៅ ព្រោះវាធំជាងផ្ទះគាត់៣ដង់ឯណ្ណោះ

«អរគុណលោកគីមហើយដែលលោកមិនប្រកាន់...
ចូលមកការងារយើងវិញ និយាយចឹងលោកគីមធ្វើការ
ជាមួយខ្ញុំជិត១០ឆ្នាំហើយមែនទេ»នាយនិយាយទាំងលើកដៃច្បូតចង្ការ

Appaបម្រើ  |Complete✓|Where stories live. Discover now