បកមកភូមិគ្រឹះចនវិញ បន្ទាប់ពីយ៉ុងជេនិងដេស៊ូត្រឡប់ទៅវិញ យ៉ុងបាននាំរាងតូចឡើងមកបន្ទប់ដើម្បីសម្អាតខ្លួនចូលគេង ឯtaekookក៏ដូចគ្នា។
«អូនចូលងូតទឹកមុនចុះ ចាំបងងូតតាមក្រោយ»យ៉ុងជុង
«អឺរ...យ៉ុងជុងអូនគ្មានខោអាវថ្មីសម្រាប់ផ្លាស់ប្តូរទេ»ស៊ាវចា
«ប្រើរបស់បងសិនចុះ ចាំបងយកឲ្យ!!»និយាយរួចនាយក៏ដើរទៅបើកទូរយកអាវយឺតមួយនិងខោខ្លីសាច់ទន់ៗមួយ
«អរគុណ!!»ថាហើយរាងតូចក៏ចូលងូតទឹកសម្អាត់ខ្លួន ឯយ៉ុងជុងក៏រៀបចំគ្រែយកខ្នើយមកបន្ថែមទៀតដាក់នៅលើគ្រែ
មួយសន្ទុះក្រោយរាងតូចក៏ចេញពីបន្ទប់ទឹកវិញទាំងសម្លៀកបំពាក់ថ្មី និងដើរមកគ្រែទាំងកន្សែកជូតសក់ក្បាល។
«បើអូនងងុយគេង អូនគេងមុនចុះបងចូលងូតទឹកម្តង»និយាយរួចនាយក៏យកកន្សែងដើរចូលក្នុងបន្ទប់ទឹកបាត់ទៅ
«មិចក៏យើងភ័យម្លេះ!!ហុឺយ...ស៊ាវចាគាត់គ្រាន់តែហៅឯងមកដេកធម្មតាៗទេ មិនមែនលើសពីនេះឯងណា ណាមួយឯងជិតក្លាយជាប្រពន្ធគាត់ហើយគួរតែ សាំ្មទៅ»រាងតូចនិយាយតិចៗម្នាក់ឯង
រាងតូចយកកន្សែងទៅទុក ហើយក៏ស្រវ៉ាឡើងលើគ្រែមានពូកទុនៗ ដែលកាលពីគេនៅក្មេងក៏បានធ្លាប់គេងនៅទីនេះដែរ រាងតូចជុំវិញបន្ទប់ វាដូចហាក់ផ្លាស់ប្ដូរឆ្ងាយណាស់។
ក្រាក~~~
ប្រាំនាទីក្រោយយ៉ុងជុងក៏ចេញពីបន្ទប់ទឹកវិញ ទាំងកាន់កន្សែងជូតសក់ក្បាលដូចគ្នា តែ...
«អាយយ...បង!!បងមិចពាក់អាវមុននឹងចេញមកហា៎ស!!»រាងតូចស្រែកពេលយ៉ុងជុងចេញពីបន្ទប់ទឹកស្លៀកតែខោហូឌីមួយជាប់ចង្អេះ ឯល្វែងខាងលើគឺខ្លួនទទេ
«ហិសៗៗ...មិចក៏អូនភ្ញាក់ផ្អើលម្លេះ វាជាទម្លាប់របស់បង»យ៉ុងជុងនិយាយទាំងសើច
«តែ...តែនេះអូននៅទីនេះ!!បងគួរតែយកអាវពាក់ទៅ»រាងតូចនិយាយទាំងមិនមើលមុខរាងក្រាស់
«ស៊ាវចា!!វាជាទម្លាប់របស់បង អូនខ្មាសមែនទេ?ហឹម»
«អូនមិនបានខ្មាស់ អូនគេងហើយGood night»និយាយរួចរាងតូចក៏ទាញ់ភួយក្រប់ក្បាលជិត
![](https://img.wattpad.com/cover/332446087-288-k912683.jpg)
STAI LEGGENDO
Appaបម្រើ |Complete✓|
AzioneFirst writing ចន ជុងហ្គុក/ថេហ្យុង ស្នេហាបែបស្រលាញ់ភេទដូចគ្នា ដោយសារតែខ្លាចថាកូនប្រុសខ្មាសគេ ដែលមានម្តាយជាបុ្រស ទើបជុងហ្គុក ត្រូវលាក់បាំងរឿងនេះពី កូនប្រុសរបស់ខ្លួន តែបានធ្វើឲ្យអ្នកដែលបង្កើតកូននោះមានអារម្មណ៍ថាស្ទើរតែចង់ឆ្គួតទៅហើយ ឯកូនប្រុសវិញក៏ទទួលរង់...