ភាគទី៥៩

2.8K 238 31
                                    

ពួកគេទាំងអស់គ្នាក៏បណ្តើរគ្នាទៅចំណត់ឡានដើម្បីត្រឡប់ទៅផ្ទះវិញ។

«យ៉ុងជុងកូន ជិះឡានត្រឡប់ទៅផ្ទះវិញជាមួយក្មួយសាវចាបានទេ ព្រោះក្នុងឡានគ្មានកន្លែងអង្គុយទេ»ថេហ្យុងនិយាយឡើង មិនមែនគ្មានកន្លែងអង្គុយទេគឺគេចង់ឲ្យកូនៗបានស្និតស្នាលជាងនេះ។

«បាទ ក៏បានដែរ»នាយកម្លោះឆ្លើយទាំងដៀងភ្នែកមើលទៅរាងតូចស៊ាវចា

«ពូសុំពឹងក្មួយផងណា ស៊ាវចា»ថេហ្យុង

«បាទ មិនអីទេពូថេយ៌»រាងតូចនិយាយទាំងអៀបអៀន។បន្ទាប់ពីនិយាយគ្នារួចអស់ហើយនាំគ្នាឡើងឡានរៀងៗខ្លួនបាត់ទៅ។

នៅក្នុងឡានយ៉ុងជុងគិតតែពីអង្គុយនៅស្ងាមមិននិយាយអ្វីឡើយ ឯរាងតូចចេះតែលួចមើលមុខនាយកម្លោះរហូត។

«គឺ...បង...បងនៅទីនោះសុខសប្បាយទេ?»ស៊ាវចា

«មិនសុខទេ ព្រោះមានអ្នកឆាតទៅរំខានរាល់ថ្ងៃ»នាយកម្លោះនិយាយទាំងភ្នែកមើលផ្លូវខាងមុខដែលអង្គរក្សបើក ឯរាងតូចពេលឮបែបក៏ខាំសាច់អាវខ្លួនឯងទាំងឱនមុខចុះ អ្នកឆាតទៅគ្មាននរណាក្រៅពីគេនោះទេ។

«ខ្ញ...ខ្ញុំរំខានបងហើយ សុំទោស»រាងតូចនិយាយទាំងឱនមុខចុះ

«.....»នាយកម្លោះមុននិយាយអ្វីក៏សម្លឹងមើលទៅដង់ផ្លូវថ្នល់ធ្វើមិនដឹង

+ភូមិគ្រឹះចន

ឡានពីរគ្រឿនបាននៅមុខភូមិគ្រឹះចន នាំឲ្យបម្រើខាងក្នុងប្រញាប់ចេញមកទទួលភ្លាមៗ។

«សូមស្វាគមន៌លោកប្រុសធំ»អ្នករាល់គ្នា

«....»នាយកម្លោះមិននិយាយគ្រាន់តែញញឹម

«តោះ ឆាប់ក្នុងទៅ»ជុងហ្គុក

«ពូថេយ៌...អ៊ុំជុងខ្ញុំសូមលាត្រឡប់ទៅវិញហើយ»ស៊ាវចា

«អេ...ប្រញាប់ម្ល៉េះញុាំបាយពេលល្ងាចជាមួយពួកយើងសិនទៅ»ថេហ្យុង

«មែនហើយ បងស៊ាវចាអូនមិនទាន់បានប្រាប់រឿងពួកយើងទៅបងប្រុសនិងអ្នករាល់គ្នាផង នៅញុាំបាយ
ជាមួយអូនសិនទៅ»រាងតូចថេហ្យុនចូលទៅឱបដៃស៊ាវចាដែលខ្ពស់ជាងគេបន្តិច

Appaបម្រើ  |Complete✓|Donde viven las historias. Descúbrelo ahora