[ យើងខ្ញុំសូមធ្វើការសូមទោសទុកជាមុនបើការសរសេរទៅមានពាក្យសម្ដីលើសលួស ដោយអចេតនាណាមួយ នេះគ្រាន់តែជាសាច់រឿងនោះទេ គ្មានសកម្មភាពពិតប្រាកដឡើយ ]
" ឈប់! ឈប់សិន កុំរត់ " មនុស្សស្លៀកពាក់ខ្មៅមួយក្រុមកំពុងតែរត់ដេញចាប់អ្នកណាមិនដឹងទៅតាមបញ្ជាចៅហ្វាយ
" ដេញតាមវាទៅ បើចាប់ខ្លួនវាមិនបានយើងនឹងបាញ់បំបែកក្បាលពួកឯង ឆាប់ទៅ " Jungkook បញ្ជាដល់កូនចៅដោយទឹកមុខឃោរឃៅនឹងត្រជាក់បំផុត
" អាយ៌...! លែងខ្ញុំ នែ..លែងខ្ញុំ "
" កុំចូលមក បើហ៊ានតែចូលមកយើងនឹងបាញ់បំបែកក្បាលអាក្មេងម្នាក់នេះ "
" ល្អ ! ល្អណាស់ បាញ់ទៅ បាញ់ទៅ "
" ចង់ធ្វើអី? លោកជាអ្នកណា? ចាប់ខ្ញុំធ្វើអី? " អ្នកដែរត្រូវគេចាប់ជំរិតក៏រើបម្រាស់មិនឈប់
" នៅអោយស្ងៀម !! "
" លែងគេភ្លាម កុំយកអ្នកមិនដឹងអីមកពាក់ព័ន្ធ លែងមនុស្សមិនដឹងអីហើយយើងនឹងអោយឯងរួចខ្លួន " Jungkook ភ្ជុងកាំភ្លើងតម្រង់ក្បាលសត្រូវហើយអោយដោះលែងចំណាត់ខ្មាំង
" ឯងកុហកយើងទេឬយ៉ាងម៉េច? យើងមិនល្ងង់ទេអាក្របីអើយ "
" សាកមើលទៅ !! " Jungkook
" បាន...ស្លាប់ទៅ ផាំង...."
___________
+ផ្ដើម
+ ទីក្រុង Seuol ប្រទេសកូរ៉េ
បុរសមាឌមាំខ្ពស់ ដៃខាងស្ដាំមានសាក់ពេញដៃកំពុងតែអង្គុយក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួនដែរស្ថិតនៅក្នុងក្រហ៊ុនរបស់គេកម្ពស់19ជាន់លើកយកកែវស្រាក្រហមមកក្រែមបន្តិចរួមទាំងកែវភ្នែកឃោឃៅសម្លឹងទៅតាមមាត់បង្អួច
" ចៅហ្វាយមានរឿងហើយទាន នៅBusanមានរឿងជាមួយនឹង Jun soke " Jing ដែលជាជំនិតរបស់ខ្លួនបំផុតក៏ចូលមកជម្រាបចៅហ្វាយដល់បន្ទប់ដោយសារតែទទួលដឹងមកថានៅកន្លែងរកស៊ីកំពុងតែមានរឿង
" មានរឿងអី !? " សម្ដីត្រជាក់ល្ហិមតែឃោរឃៅនឹងមានអំណាចពោលឡើងតែប៉ុន្មានម៉ាត់ទៅកាន់Jing
" Yu han ខលមកប្រាប់ថា Jun soke ចូលទៅទម្លុះឃ្លាំងរួចក៏យកប្រាក់ហើយរត់ " Jing រៀបរាប់ប្រាប់ចៅហ្វាយ
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "