ត
ជុងហ្គុកស្រាប់តែបើកភ្នែកភ្លាមៗក្នុងអំឡុងពេលដែលបបូរមាត់តូចទន់ៗកំពុងផ្ដិតយករសជាតិរបស់បបូរមាត់ក្រាស់...
ជីមីនបើកភ្នែកធំស្របពេលព្យាយាមរើចេញព្រោះខ្លួនរបស់គេកំពុងតែត្រូវបានអ្នកខាងក្រោមឱបណែននឹងចាប់ទាញអញ្ចឹងករាងតូចអោយកាន់តែមកជិត្តទៀតផង...
< ទទួលស្គាល់ឬនៅថាឯងមានចិត្តលើយើង? > ជុងហ្គុកដកមាត់ចេញតែមិនទាន់ប្រលែងកាយតូចនៅឡើយទេ
< ខ្ញុំមិនបានមានចិត្ត លោកគិតខ្លួនឯងប៉ុណ្ណោះ ខ្ញុំគ្រាន់តែរអិលដៃជ្រុលដួលលើលោកប៉ុណ្ណោះ > ជីមីនក្រោកចេញប្រញាប់កែខ្លួន
< យើងមិនដែលដឹងសោះថាឯងរអិលដៃ!? > ជុងហ្គុកចេញសម្ដីមកបែបញ៉ោះរាងតូច
< ខ្ញុំទៅសម្អាតខ្លួនហើយ លែងដៃ > ជីមីនព្យាយាមគេច
< ចង់ទៅណា ហ៊ឹម...!? សារភាពមកជីមីន > ជុងហ្គុកឱបរាងតូចជាប់មិនអោយរើចេញទៅណាមុននឹងលើកសំណួរសួរទៅរាងតូច
< កុំលាក់លៀមជាមួយខ្ញុំទៀតអី ខ្ញុំស្រឡាញ់ឯងណាស់ជីមីន > ជុងហ្គុកឱបរាងតូចពីក្រោយហើយខ្សឹបដាក់ត្រចៀកជីមីនដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់
< ....... > ជីមីននៅស្ងៀម
< ឆ្លើយនឹងខ្ញុំមកជីមីនថាឯងក៏ស្រឡាញ់យើង ឆ្លើយមក > ជុងហ្គុក
< ខ្ញុំ!? ខ្ញុំ ខ្ញុំមិនដឹងទេ > ជីមីនងើបចេញទាំងស្លន់ស្លោព្រោះមិនចង់អោយអារម្មណ៍ដែលខ្លួនខំលាក់ត្រូវចេញមក
< ហេតុអ្វីចាំបាច់គេចពីខ្ញុំ? បើស្រឡាញ់ប្រាប់ខ្ញុំមកថាស្រឡាញ់តែបើមិនស្រឡាញ់ក៏ប្រាប់មកថាមិនស្រឡាញ់ ! > ជុងហ្គុក
< ខ្ញុំ?ខ្ញុំ ខ្ញុំសូមទោស > ជីមីនក្ដាប់ដៃខាំមាត់ណែនព្យាយាមទប់
< មិនអីទេ ចេញទៅ > ជុងហ្គុកក្រោកចេញពីគ្រែហើយដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនបាត់
< ជុងហ្គុក ! > ជីមីនបង្អាក់ដំណើរជុងហ្គុកហើយក៏បានដូចចិត្ត
< ខ្ញុំស្រឡាញ់លោក > ចប់ប្រយោគភ្លាមជីមីនរត់ទៅឱបជុងហ្គុកយ៉ាងណែនហើយញញឹមបែបរលីងរលោងទឹកភ្នែក
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "