ជីមីនមកដល់បន្ទប់ខ្លួនវិញទាំងទទឹកជោកស្របពេលទឹកភ្នែកក៏ស្រាប់តែស្រក់ចុះមកខ្លាំងៗពេញមួយទំហឹង។ ជីមីនសំរូតខ្លួនចុះនៅក្នុងបន្ទប់ទឹកលើកដៃជូតទឹកភ្នែកមុននឹងចាប់សើយអាវចេញមួយៗទាំងឈឺចាប់ពេញទ្រូង នឹកស្មានតែជុងហ្គុកស្រឡាញ់ខ្លួនពិតមែនប៉ុន្តែមនុស្សឃោរឃៅនេះគ្រាន់តែសម្ដែងឆាកល្ខោនប៉ុណ្ណោះ ។
តុក....តុក.....
< ជីមីនឯងរួចហើយនៅ មានទូរស័ព្ទខលមកតើអោយបងទទួលជំនួសដែរទេ? > លីសាស្រែកពីខាងក្រៅនៅពេលចូលមកឃើញទូរស័ព្ទរោទ៍ល្មម
< មិនបាច់ទេបង > ជីមីនក៏ស្រាប់តែចេញមកទាំងមិនទាន់ងូតទឹករួចរាល់
< បើរួចការងារហើយឯងឆាប់ទៅញ៉ាំអីផង បងនៅបង្ហើយការងារបន្តិចទៀតសិន > លីសាផ្ដាំទៅកាន់ជីមីនព្រោះជីមីនមិនបានញ៉ាំអីតាំងពីថ្ងៃមកម្ល៉េះ
< បាទ អញ្ចឹងខ្ញុំសុំលើកទូរស័ព្ទបន្តិច > ជីមីននិយាយរួចក៏ដើរទៅទទួលទូរស័ព្ទនៅខាងក្រៅផ្ទះយ៉ាងស្ងៀមស្ងាត់ដោយមិនចង់អោយខូចការ
< ហេឡូ....បាទ លោកគីមមកទទួលខ្ញុំបាននៅម៉ោង8ព្រឹកនេះខ្ញុំចាំលោកនៅខាងមុខផ្ទះ > និយាយរួចរាល់ជីមីនចុចបិទទូរស័ព្ទមុននឹងដើរចូលក្នុងផ្ទះវិញទាំងដកដង្ហើមធំ
+ បន្ទប់ជុងហ្គុក
នៅម៉ោង8យប់ជុងហ្គុកភ្ញាក់ពីគេងស្វាងស្រវឹងជះទើបមានអារម្មណ៍ថាឈឺក្បាលចង់បែកហើយក៏ចាប់ដោះខោអាវខ្លួនចេញទាំងអស់មុននឹងទាញទូរស័ព្ទចុចខលទៅកូនចៅ
< ជីង ប្រាប់អ្នកបម្រើអោយយកថ្នាំបាត់ឈឺក្បាលមកអោយយើងនៅក្នុងបន្ទប់ផង > ជុងហ្គុកនិយាយចប់ក៏ដាក់ទូរស័ព្ទចុះងើបដើរចេញពីគ្រែទាញកន្សែងចូលបន្ទប់ទឹកបាត់
មួយសន្ទុះក្រោយសម្លេងគោះទ្វារបន្ទប់ក៏ពន្លឺឡើងស្របពេលជិងហ្គុកកំពុងតែដើរចេញពីបន្ទប់ទឹកល្មម។ ជុងហ្គុកបើកទ្វារក៏ឃើញនៅរាងតូចឈរនៅមុខទ្វារមានកាន់ថាសដែលមានទឹកក្រូចនឹងទឹកធ្មតាព្រមទាំងថ្នាំមកជាមួយ
ជុងហ្គុកមិនមាត់ក៏អនុញ្ញាតអោយជីមីនចូលទាំងមិននិយាយអីមួយម៉ាត់ទាំងងាកមុខចេញដើរចេញធ្វើមិនដឹងមិនគាត់ទទួលយកថាសពីរាងតូចសោះ។ ជីមីនចូលមកដាក់ថាសលើតុមុននឹងចេញទៅទាំងមិនមាត់មួយម៉ាត់តែក៏លួចសម្លឹងមើលជុងហ្គុកតាមកន្ទុយភ្នែក...
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "