ភាគទី25: ថោកទាប

308 31 1
                                    

< លោកឈប់ធ្វើបាបខ្ញុំបានទេ លោកកុំឃោរឃៅពេកលោកមិនមែនជាមនុស្សបែបនឹងទេពីមុនមកនោះ > ជីមីនស្រែកខ្លាំងៗទាំងតឹងសរសៃកដាក់ជុងហ្គុកទាមទារអោយគេបកស្រាយពីមូលហេតុដែរសុខៗគេប្ដូរចរិកភ្លាមៗដូចរន្ទះបាញ់

< ឯងហ៊ានវាយយើងផងមែនទេ ជីមីន ! > ជុងហ្គុកសម្រួលអារម្មណ៍អោយធម្មតាវិញព្រោះកម្លាំងរាងតូចក៏មិនអន់ប៉ុន្មានដែរ ក្រោយប្រមូលស្មារតីបានវិញហើយជុងហ្គុកប្រុងរត់ទៅរកជីមីនតែត្រូវជីមីនរត់គេច

< កុំ ! កុំចូលមក ខ្ញុំមិនចង់ប្រើកម្លាំងលើលោកទេ ហើយខ្ញុំក៏មិនចង់ធ្វើវាដែរ លោកចនប៉ុន្នឹងបានហើយចប់ត្រឹមនេះចុះ > ជីមីនស្រក់ទឹកភ្នែកចុះទាំងមិនបញ្ចេញសម្លេងប្រឹងទប់ស្មារតីកុំអោយទន់ជ្រាយនៅចំពោះមុខជុងហ្គុកទាំងឈឺចាប់ត្រង់មាត់ដែរមានឈាមដោយសារជុងហ្គុក

ជីមីនឈានជើងដើរចេញយឺតៗទាំងលើកដៃជូតទឹកភ្នែករបស់ខ្លួនកុំអោយបន្តស្រក់មកទៀតជារឿយៗ.ប៉ុន្ដែគិតឬថាជុងហ្គុកអនុញ្ញាតអោយទៅងាយៗ

< អ្នកណាអោយឯងទៅ ឆាប់មកនេះ ឯងគ្មានសិទ្ធិចេញពីទីនេះនោះទេលុះត្រាយើងអនុញ្ញាតទើបឯងមានសិទ្ធិ > ជុងហ្គុកដើរទៅចាប់ទាញដៃជីមីនមកវិញទាំងទឹកមុខចាប់ផ្ដើមច្រាលឈាមចេញមកដូចជាខឹងខ្លាំងណាស់អញ្ចឹង។ ជីមីនឈឺចង់បាក់ស្មាហើយក៏ក្រវាសដៃជុងហ្គុកចេញហើយក៏បើកការវាយប្រហារលើជុងហ្គុកដោយក្បាច់គុណដែរខ្លួនចេះប៉ុន្មានក៏ចាប់ផ្ដើមរំលឹកវាម្តងទៀត

< លែងទៅ > ជីមីនប្រុងលើកម្រាមដៃទះទៅលើទ្រូងជុងហ្គុកម្តងទៀតតែជុងហ្គុកគេចហើយក៏ចាប់ជីមីនជាប់មិនអោយរើ បើជុងហ្គុកត្រូវមួយដៃទៀតច្បាស់ជាគ្រាំក្នុងមិនបានព្រោះក្បាច់នេះធ្លាប់ធ្វើអោយជុងហ្គុកស្ទើបាក់ឆ្អឹងម្តងហើយដោយសារជីមីន

< ចង់ប្រើក្បាច់កំពេចកំពុកលើយើងម្តងទៀតមែនទេ? រៀនបានល្អណាស់ណ៎ តែចាំយើងជាអ្នកកាច់បំបាក់ឯងវិញម្តង > ជុងហ្គុកចាប់ដៃជីមីនទៅក្រោយទាំងពីរួចក៏រុញទ្រូងជីមីនផ្អិបនឹងជញ្ជាំង

ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)Where stories live. Discover now