ត្បិតតែជុងហ្គុកជាមនុស្សបេះដូងថ្មមិនព្រមទទួលអ្នកណាសោះប៉ុន្តែពេលនេះគេរកបានក្ដីសុខរបស់គេហើយ ទោះក្ដីសុខរបស់គេមិនមានទៅលើភេទផ្ទុយគ្នាតែកាលដែលស្រឡាញ់ភេទដូចគ្នានេះក៏ធ្វើអោយគេមានក្ដីសុខបានដែរ។ ក្ដីសុខពិតមិនស្ថិតលើការស្រឡាញ់ភេទដូចគ្នាឬផ្ទុយគ្នានោះទេ...
មកដល់សណ្ឋាគារវិញជុងហ្គុកដាក់រាងតូចអង្គុយលើពូករួចខ្លួនក៏ដើរទៅចាក់ទឹកមួយកែវអោយរាងតូច
< ញ៉ាំទឹកសិនទៅដើម្បីសម្រួលអារម្មណ៍ > ជុងហ្គុក
< ជុងតើអូនត្រូវធ្វើយ៉ាងម៉េច គេនឹងលក់ផ្ទះរបស់ម៉ាក់អូនចោលមែនទេ? បងជួយអូនផងទៅជុង > ជីមីនរំអុកជុងហ្គុកខ្លាំងៗអោយជួយដើម្បីរក្សាផ្ទះរបស់ម៉ាក់គេតែតាមមើលទៅជុងហ្គុកដូចមិនមាត់កអ្វីសោះ
< បានៗ បងនឹងជួយអូន បងនឹងជួយអូនកុំយំបងនឹងជួយតែអីឡូវកុំគិតច្រើនទៅរៀបចំខ្លួនទៅបងនាំទៅញ៉ាំអាហារឆ្ងាញ់ៗ > ជុងហ្គុកងក់ក្បាលយល់ព្រមនឹងសំណើររាងតូចដើម្បីអោយគេសប្បាយចិត្ត
< ពិតមែនហ្អេស? បងកុំកុហកអូនណាជុង > ជីមីន
< បងសន្យា បងមិនកុហកទេ > ជុងហ្គុក
< អញ្ចឹងអូនទៅរៀបចំខ្លួនហើយ អូនស្រឡាញ់បង ជុប > ជីមីនឱនថើបជុងហ្គុកបន្តិចមុននឹងចេញទៅយ៉ាងឆាប់រហ័ស
< ក្មេង!! > ជុងហ្គុកញញឹមស្ទាបថ្ពាល់ខ្លួនបន្តិចមុននឹងរៀបចំខ្លួនអោយរៀបរយ
< តោះបង អូនហើយៗ > ជីមីនរត់មកឱបជុងហ្គុករួចក៏ថើប
< ក្រអូបណាស់ > ជីមីនសរសើរក្រោយពីថើបថ្ពាល់គេរួច
< ក្បាលខូចណាស់ បើអញ្ចឹងតោះឆាប់ទៅកុំអោយយឺតពេល > ជុងហ្គុក
< តោះ ចាំមើលអូននឹងញ៉ាំអោយច្រើន ញ៉ាំម្ហូបចិន កូរ៉េ ជប៉ុន ម្ហូបខ្មែរ ទៀតអូយ៎ ច្រើនណាស់ > ជីមីនរៀបរាប់យ៉ាងសប្បាយចិត្ត
/ Night /
មកដល់សណ្ឋាគារវិញជីមីនក៏ឡើងគេងក្បែរជុងហ្គុកដែលកំពុងតែដេកផ្អែកខ្នងនឹងក្បាលគ្រែភ្នែកសម្លឹងមើលឯកសារការងាររបស់ខ្លួន
YOU ARE READING
ជម្រៅស្នេហ៍បុរសបេះដូងដែក (ចប់)
ChickLitបែបម៉េចហៅថាស្នេហ៍? មនុស្សឈាមត្រជាក់ដូចយើងមិនយល់ពីវាទេហើយក៏មិនចង់ដឹងមិនចង់ឬ ឈប់និយាយ យើងមិនចង់ស្ដាប់ ហើយឆាប់ចេញពីមុខយើងប្រយ័ត្នយើងបាញ់បំបែកក្បាលឯង ចេញ !! " លោកនឹងដឹងថាអ្វីទៅការឈឺចាប់ "